ព័ត៌មាន

NOKIA MOBILE ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសបង្ហាញស្មាតហ្វូនថ្មីដែលប្រើប្រាស់បន្ទះឈីប SNAPDRAGON 690 5G

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm បានប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 690 ហើយបន្ទះឈីបនេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា​ 5G networks ថែមទៀត។ បន្ទះឈីបនេះនឹងប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនដែលមានតម្លៃសមរម្យថែមទៀត។ បន្ទះឈីប SD 690 នេះគឺជា Qualcomm chipset ទី ៣ ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G បន្ទាប់ពីបន្ទះឈីប SD 865 និង​ SD765 ។

 image

បន្ទះឈីបនេះគឺមានអង្គគណនា ARM Cortex-A77 cores ។ ក្រៅពីការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G បន្ទះឈីបនេះក៏មានស្តង់ដារ WiFi ថ្មីនោះគឺ WiFi 6 ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននាពេលខាងមុខនេះផងដែរ។ ថ្មីៗនេះ លោក Juho Sarvikas អះអាងថា ក្រុមហ៊ុន Nokia Mobile ត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីដែលប្រើប្រាស់នូវបន្ទះឈីប SD 690 5G នេះ។

image

ស្មាតហ្វូននេះប្រហែលជា Nokia 7.3 ឬ Nokia 6.3 ។ បន្ទះឈីប SD 690 នេះទ្រទ្រង់ទៅលើសេនស័រកាមេរ៉ារហូតដល់ទៅ 192 MP និងការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 90Hz និង 120 Hz ។ យើងនឹងរង់ចាំមើលទាំងអស់គ្នា៕