ព័ត៌មាន

ថេប្លេតស៊េរីថ្មី Samsung Galaxy Tab S7+ នឹងមានថាមពលថ្មទំហំ 10,000 mAh

ថេប្លេត flagship ជំនាន់បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៥ ខែសីហាខាងមុខនេះជាមួយនឹង Note20 series, Galaxy Fold 2 និង Galaxy Z Flip 5G ។ នៅថ្ងៃនេះ វាមានការទម្លាយនូវឯកសារថ្មី និងរូបភាពនៃថាមពលថ្មរបស់ថេប្លេត Tab S7+ នេះ។

 image

នៅក្នុងការបញ្ជាក់ចេញពី TUV Rheinland និង Safety Korea បញ្ជាក់ថា វានឹងមានថាមពលថ្មទំហំ 9,800 mAh ឬ 10,090 mAh ។ វាគឺស្រដៀងគ្នាទៅនឹងដំណឹងដែលបែកធ្លាយកាលពីពេលមុននេះផងដែរ។ ពេលនេះ វាមានការបង្ហាញអំពីការឌីស្សាញរបស់ថេប្លេតនេះផងដែរ ហើយវាមើលទៅពិតជាស្រដៀងគ្នាទៅនឹង Tab S6 ដែលមានកាមេរ៉ាភ្លោះនៅខាងក្រោយ និងប៊ិច S Pen ផងដែរ។

image

ភាពខុសគ្នារវាងថេប្លេត Tab S7 និង Tab S7+ នេះគឺទៅលើទំហំរបស់វា។ វាមានទំហំអេក្រង់ 11-inch OLED ខណៈពេលដែលថេប្លេត Tab S7+ អាចនឹងមានអេក្រង់ទំហំ 12.3 ឬ 12.4 inches ។ វាមានកម្រិតអេក្រង់ដល់ទៅ refresh rate 120Hz ។ ថេប្លេតនេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប flagship Snapdragon 865 chipset និង 5G connectivity ផងដែរ៕