ព័ត៌មាន

គណនី DigiLocker របស់ឥណ្ឌា អាចត្រូវបានលួចចូលដោយមិនចាំបាច់ត្រូវការលេខសម្ងាត់

រដ្ឋាភិបាលឥណ្ឌាបានបង្ហើបប្រាប់ពីបញ្ហាដែលកើតមាននៅក្នុងសេវាកម្មរក្សាសុវត្ថិភាពកញ្ចប់ឯកសារ Digilocker ដែលបានបើកចំហឱ្យហេគឃ័រអាចឆ្លងកាត់ mobile one-time passwords (OTP) និងលួច ចូលទៅក្នុងគណនីអ្នកប្រើដទៃទៀតបាន។របបគំហើញនេះត្រូវបានបង្ហាញដោយអ្នកស្រាវជ្រាវឯករាជ្យពីរនាក់គឺលោក Mohesh Mohan និង Ashish Gahlot កង្វះខាតនេះនាំឱ្យហេគឃ័រអាចទាញយកឯកសាររសើបៗនៅលើ platform របស់ រដ្ឋាភិបាល។

 image

លោក Mohesh Mohan បានរាយការណ៍ប្រាប់សារព័ត៌មាន The Hacker News ថា “តួនាទីរបស់ OPT ខ្វះការរក្សាកម្មសិទ្ធិបញ្ញាដែលធ្វើឱ្យហេគឃ័រអាចដំណើរការ OTP ដែលមាន សុពលភាពជាមួយនឹងអ្នកប្រើប្រាស់ផ្សេង និងអាចចូលទៅក្នុងគណនីអ្នកដទៃបានដោយងាយ”។ យោងតាមប្រសាសន៍របស់លោក Mohan បានឱ្យដឹងថា: ហេគឃ័រចង់ដឹងពី Aadhaa ID ឬក៏ linked mobile number ឬក៏ username ក្នុងគោលបំណងលួចចូលទៅក្នុងគណនី Digilocker ទទួលយកសេវា ដើម្បីផ្ញើ OPT និងស្វែងរកចំណុចខ្សោយ (flaw) ដើម្បីចូលទៅដំណើរការគណនី។ បន្ទាប់ពីបញ្ហាត្រូវបានរាយការណ៍ ទៅ CERT-in នៅថ្ងៃទី១០ ខែឧសភា ដោយលោក Mohan និងទៅ Digilocker នៅថ្ងៃទី១៦ ក្នុងខែ ដដែលដោយលោក Ashish ភ្នាក់ងារសុវត្ថិភាពបានប្រាប់ថាបញ្ហាត្រូវបានដោះស្រាយនៅថ្ងៃទី២៨ ខែមុននេះ។

image

Digilocker បានប្រាប់ទៅ Tweet កាលពីសប្តាហ៍មុនថា “គណនី Digilocker របស់អ្នកអាចត្រូវបានគេ លួចចូលបានយ៉ាងងាយ ប្រសិនបើហេគឃ័រស្គាល់ username គណនីរបស់អ្នក”។ ក្រុមការងារបាន បន្ថែមទៀតថា “យោងតាមការវិភាគ វារកឃើញថាបញ្ហានេះកំពុងតែដោះស្រាយដោយបន្ថែមលក្ខណៈ ពិសេសមួយចំនួនទៀតនៅពេលថ្មីៗនេះ។ ចន្លោះប្រហោងនេះត្រូវបាន patch លើបញ្ហាដែលកំពុងតែ កើតមាននៅចំពោះមុខជាបឯមដោយក្រុមការងារបច្ចេកទេស។ បញ្ហានេះមិនបានប៉ះពាល់ទៅដល់ infrastructure, data, database, storage ឬក៏ encryption ទេ”៕