ព័ត៌មាន

ក្រុមហ៊ុនGoogle និយាយថា ហេគឃ័រចិន និងអ៊ីរ៉ង់កំណត់គោលដៅលើបុគ្គលិករបស់លោកប្រធានធិបតីអាមេរិក Trump និងលោក Biden

អ្នកស្រាវជ្រាវក្រុមហ៊ុន Google និយាយថា ឧក្រិដ្ឋជនលើបណ្តាញអ៊ីនធឺរណិតកំណត់គោលដៅលើគណនីអ៊ីម៉ែលបុគ្គលិកយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិកលោក Donald Trump និងបុគ្គលិកឃោសនាបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យលោក Joe Biden។

 image

ក្រុម TAG របស់ក្រុមហ៊ុន Google ជាក្រុមអ្នកស្រាវជ្រាវទាក់ទងនឹងការវាយប្រហារតាមវិស័យរដ្ឋរកឃើញថា ក្រុមហេគឃ័រទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនបានធ្វើការកំណត់គោលដៅលើគណនីអ៊ីម៉ែលរបស់បុគ្គលិកយុទ្ធនាការលោកJoe Biden ចំណែកឯក្រុមហេគឃ័ររបស់អ៊ីរ៉ង់វាយប្រហារកំណត់គោលដៅលើគណនីអ៊ីម៉ែលរបស់បុគ្គលិកយុទ្ធនាការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកTrump ។

 image

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រមានពាក់ព័ន្ធទៅនឹងក្រុមវាយប្រហារតាមអ៊ីនធឺរណិតមានដូចជាក្រុម APT31និងក្រុម APT35។ ចំពោះក្រុម APT31 មានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលប្រទេសចិន ហើយពួកគេបានចែករំលែកលក្ខណៈ  យុទ្ធសាស្ត្រ និងបច្ចេកទេសជាច្រើនជាមួយគ្នា។ ចំណែកឯក្រុមហេគឃ័រAPT35 មានការគាំទ្រពីរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេដឹងថា កំណត់គោលដៅលើសហរដ្ឋអាមេរិក និងយោធាមជ្ឈិមបូព៌ា បុគ្គលិកការទូត និងរដ្ឋាភិបាលអង្គការ  ប្រព័ន្ធផ្សព្វផ្សាយ វិស័យថាមពល និងមូលដ្ឋានឧស្សាហកម្ម វិស័យការពារជាតិ (DIB) និងវិស្វកម្មសេវាកម្ម វិស័យអាជីវកម្ម និងវិស័យទូរគមនាគមន៍៕