ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S4 ទទួលបាននូវ Android 10 ជាមួយនឹង One UI 2

ថេប្លេត Samsung Galaxy Tab S4 បានប្រកាសបង្ហាញខ្លួននៅក្នុងខែសីហា ឆ្នាំ ២០១៨ នេះជាមួយនឹង Android Oreo បន្តអាប់ដេតទៅកាន់ Android 9 Pie នៅក្នុងខែមេសាឆ្នាំមុននេះ ហើយពេលនេះវាក៏អាប់ដេតទៅកាន់ Android 10 ផងដែរ។ សម្រាប់ការអាប់ដេតនេះគឺមានការនាំយកនូវ One UI 2 និង Android security patch សម្រាប់ថេប្លេតនេះប្រចាំខែមិថុនានេះផងដែរ។

 image

សម្រាប់ firmware ថ្មីនេះនាំយកនូវ Dark Mode និង full-screen navigation gestures ថ្មីផងដែរ។ វាក៏មានមុខងារ Quick Share និង Music Share ផងដែរ។ លោកអ្នកអាចធ្វើការចែករំលែកនូវតន្រ្តីនេះដោយប្រើប្រាស់នូវ Bluetooth audio ផងដែរ។ នៅក្នុងការអាប់ដេតនេះគឺមានលេខកូដ T835XXU4CTF5 ហើយវាគឺសម្រាប់ម៉ូឌែល LTE version (SM-T835) នៅអ៊ឺរ៉ុប។

image

អ្នកអាចឆែកមើលការអាប់ដេតនេះបាននៅលើ Settings > Software Update នៅលើថេប្លេតនេះ៕