ព័ត៌មាន

ថាមពលថ្មរបស់ស្មាតហ្វូន iQOO Z1x ត្រូវបានទម្លាយ

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iQOO Z1 រួចមក ក្រុមហ៊ុនបច្ចេកវិទ្យានេះគ្រោងនឹងប្រកាសបង្ហាញនូវស្មាតហ្វូនមួយទៀតដែលមានតម្លៃធូរថ្លៃនោះគឺ iQOO Z1x ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 765G chipset​និងកម្រិត refresh-rate ខ្ពស់ជាមួយនឹងបច្ចេកវិទ្យា 33W fast charging ផងដែរ។

image

នៅក្នុងការបែកធ្លាយចុងក្រោយនេះ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 5,000 mAh ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន iQOO Z1​គឺមានតម្លៃចាប់ផ្តើម CNY 2,198 ($310) ដូចនេះ សម្រាប់វត្តមានរបស់ស្មាតហ្វូន Z1x នេះនឹងមានតម្លៃថោកជាងនេះជាក់ជាមិនខាន៕

image