ព័ត៌មាន

DxOMark ដាក់ពិន្ទុស្មាតហ្វូន iPhone SE (2020) សរុបចំនួន ១០១ ពិន្ទុ

DxOMark ទើបតែធ្វើការដាក់ពិន្ទុទៅលើកាមេរ៉ាគោល និងកាមេរ៉ាមុខរបស់ស្មាតហ្វូន iPhone SE ។ ស្មាតហ្វូន iPhone SE នេះគឺមានកាមេរ៉ាដែលដូចគ្នាទៅនឹងស្មាតហ្វូន iPhone XR ។ ស្មាតហ្វូននេះមាន 12MP sensor ជាមួយនឹង f/1.8 aperture, phase-detection autofocus, OIS និង 5X digital zoom ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 7MP sensor ជាមួយនឹង f/2.2 aperture និង fixed focus lens ផងដែរ។

 image

សរុបមក ស្មាតហ្វូន iPhone SE ទទួលបាននូវពិន្ទុដ៏ល្អនៅលើ exposure និង contrast ។ សម្រាប់មុខងារ automatic HDR របស់ Apple ក៏ដំណើរការបានយ៉ាងល្អផងដែរ។ កាមេរ៉ា 2MP sensor គឺប្រើប្រាស់នូវបច្ចេកវិទ្យា pixel binning ដើម្បីកាត់បន្ថយទៅលើ noise និងកន្លែងដែលមានពន្លឺតិចផងដែរ។ សម្រាប់ការថតរូបភាព Portraits នៅលើកាមេរ៉ាគោល និងកាមេរ៉ា Selfie នោះគឺដំណើរការបានយ៉ាងល្អ៕

image