ព័ត៌មាន

ស្មាតហ្វូន​Oppo Watch ឆ្លងកាត់វិញ្ញាបនបត្រ FCC និងបែកធ្លាយរូបភាពជាច្រើនសន្លឹកផងដែរ

ថ្មីៗនេះ វាមានរូបភាពរបស់នាឡិកា  Oppo Watch ដែលបង្ហាញខ្លួននៅលើអ៊ីនធឺរណិតនេះគឺដោយសារតែ FCC ។ នាឡិកា  Oppo Watch នេះគឺមានលេខកូដ OW19W12 ។ សម្រាប់នាឡិកា OW19W12 នេះមើលទៅពិតជាមានលក្ខណៈស្រដៀងគ្នាទៅនឹង  Apple Watch ពិតមែន ហើយសូម្បីតែឈ្មោះក៏ប្រហែលទៅនឹង  Apple Watch ផងដែរ។ សម្រាប់នាឡិកា Oppo Watch គ្រោងនឹងបង្ហាញខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបនៅក្នុងឆមាសទី ២ នៅក្នុងឆ្នាំនេះផងដែរ។

image

សម្រាប់នាឡិកា Oppo Watch ដាក់លក់នៅលើវេបសាយរបស់ Amazon របស់សហរដ្ឋអាមេរិកជាមួយនឹងអក្សរថា “Purchase on Amazon: OPPO Watch” ។ នាឡិកា Oppo Watch នេះមាន ២ ទំហំគឺ 41mm និង  46mm ។

image

នាឡិកា  Oppo Watch នេះបានបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹង OS របស់វាតែម្តងកាលពីខែមីនា ហើយវាមានតម្លៃ ~$282 (CNY 1999) ។​នាឡិកានេះមានកញ្ចក់អេក្រង់កោងដែលមានទំហំ 1.9-inch ។ វាដំណើរការនូវ Snapdragon 2500 Wear mobile platform និង 8GB ROM ហើយវាក៏ប្រើប្រាស់នូវ eSIM ផងដែរ៕