ព័ត៌មាន

ទូរស័ព្ទ១ ម៉ឺន​ ៣ពាន់គ្រឿងនៅឥណ្ឌាត្រូវបានគេរកឃើញថា ប្រើលេខ IMEI ដូចគ្នា

ប៉ូលិសនៅទីក្រុង Meerut បានរកឃើញការរំលោភបំពានសន្តិសុខមួយលើទូរស័ព្ទចំនួន ១៣,៥០០គ្រឿងដោយសារតែក្រុមហ៊ុន Vivo បានរកឃើញថា ទូរស័ព្ទទាំងនោះដំណើរការដោយប្រើលេខ IMEI ដូចគ្នា។

image

លេខ IMEI ត្រូវបានគេស្គាល់ថាជាលេខអត្តសញ្ញាណឧបករណ៍ចល័តអន្តរជាតិ។ វាមានលេខ១៥ខ្ទង់និងត្រូវបានប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណរបស់ឧបករណ៍នីមួយៗ។ លេខ IMEI ជាលេខតែមួយគត់ដែលត្រូវបានគេផ្តល់សម្រាប់សម្គាល់ទូរស័ព្ទនីមួយៗទាំងអស់នៅលើទូទាំងពិភពលោក។

image

យ៉ាងណាមិញ ការប្រើប្រាស់លេខ IMEI ដូចគ្នានៅលើទូរស័ព្ទជាច្រើនអាចបង្កបញ្ហាសន្តិសុខធ្ងន់ធ្ងរ ដោយសារតែឧក្រិដ្ឋជនអាចប្រើប្រាស់វាដើម្បីផលប្រយោជន៍របស់ពួកគេដើម្បីធ្វើសកម្មភាពដែលមានគំនិតអាក្រក់ផ្សេងៗផងដែរ៕