ព័ត៌មាន

ហេគឃ័របានលួចទិន្ន័យទំហំ150GB ពីវេទិកាផ្តល់សេវាវីដេអូ ZEE5

ក្រុមហេគឃ័របានរំលោភបំពានលើវេទិការផ្តល់សេវាកម្មវីដេអូរបស់ឥណ្ឌា ZEE5 និងគំរាមលក់ទិន្នន័យនៅលើទីផ្សារគេហទំព័រងងឹត។ ក្រុមហេគឃ័រមានឈ្មោះថា “John Wick” បានអះអាងថា ពួកគេបានរំលោភលើវេទិកា ZEE5 និងលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់មានទំហំច្រើនជាង150GB និងកូដប្រភពគេហទំព័រ។

image

យោងតាមប្រភពរបាយការណ៍របស់ Quickcyber បានឲ្យដឹងថាក្រុមហេគឃ័រដែលបានលួចទិន្នន័យនេះហាក់ដូចជាមានប្រភពមកពីក្រុមហេគរបស់ប្រទេសកូរ៉េ ហើយពួកគេគ្រោងនឹងលក់ទិន្នន័យនៅលើវេទិកាងងឹតរបស់ក្រុមហេគឃ័រ។

image

កំណត់ត្រាអ្នកប្រើប្រាស់មានដូចជាទិន្ន័យថ្មីៗ  អាសយដ្ឋានអ៊ីម៉េល លេខទូរស័ព្ទ និងលេខកូដសម្ងាត់ជាដើម។ ក្រុមហ៊ុនផ្តល់សេវាកម្ម Zee5 មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេទាក់ទងនឹងការបែកធ្លាយទិន្ន័យនេះ ហើយភ្នាក់ងារសារព័ត៌មានរបស់យើងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនលោកអ្នកនៅពេលក្រោយជាបន្ត៕