ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S4 ទទួលបាននូវ Android 10 ជាមួយនឹង UI 2.1 នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ចេញនូវការអាប់ដេតសម្រាប់ Android នៅលើថេប្លេត Galaxy Tab S4 ជាមួយនឹង One UI 2.1 ។ ការអាប់ដេតនេះគឺសម្រាប់ LTE version (SM-T835) នៅក្នុងអ៊ឺរ៉ុប និងសម្រាប់ Wi-Fi version (SM-T830) ។

 image

ការអាប់ដេតនេះគឺមានលេខកូដ T830XXU4CTF5 ហើយវាមាន changelog ជា firmware សម្រាប់ LTE version នេះផងដែរ។ វាក៏មានមុខងារ Dark Mode ផងដែរ។ វាក៏មានការពង្រឹងទៅលើមុខងារ Digital Wellbeing និងការបន្ថែមនូវមុខងារថ្មីពីរទៀតគឺ Music Share និង Quick Share ផងដែរ។

image

វាអនុញ្ញាតអោយអ្នកចែករំលែកនូវតន្រ្តីដោយប្រើប្រាស់នូវ Bluetooth បាន។ ការអាប់ដេតនេះគឺមានការដោនឡូតទំហំ 1.76GB ។ អ្នកអាចចូលទៅកាន់ Settings > Software Update ៕