ព័ត៌មាន

Instagram នឹងវ៉ាដាច់ធ្វីតធ័រក្នុងភាពជាប្រភពព័ត៌មាន និងប្រភពស្រាវជ្រាវ

កម្មវិធីចែករំលែករូបថត Instagram នឹងប្រជែងឈ្នះកម្មវិធី Twitter ក្នុងភាពជាប្រភពព័ត៌មាន និងប្រភពស្រាវជ្រាវ។ របាយការណ៍ព័ត៌មានឌីជីថលរបស់វិទ្យាស្ថានរ៉យទ័រឆ្នាំ២០២០បានរកឃើញថាការប្រើប្រាស់ Instagram សម្រាប់ចែកចាយព័ត៌មានបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១៨។ របត់នេះកើនខ្លាំងបំផុតក្នុងចំណោមយុវវ័យ។

 image

ប្រភពនេះបន្តថា ចំនួនអ្នកប្រើប្រាស់ជិតមួយភាគបួននៃប្រជាជនអង់គ្លេសដែលមានអាយុពី១៨ទៅ២០ឆ្នាំបានប្រើប្រាស់បណ្តាញសង្គម Instagram ជាប្រភពនៃព័ត៌មានអំពីជំងឺឆ្លងកូវីដ១៩។ ប៉ុន្តែវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក៏ស្ថិតក្នុងចំណោមប្រភពដែលគួរឱ្យទុកចិត្តបំផុតផងដែរ។មានមនុស្សចំនួនតែ ២៦ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេជឿជាក់លើបណ្តាញសង្គមជាប្រភពព័ត៌មានអំពីជំងឺកូវីដ១៩។ ភាគរយស្រដៀងគ្នាបានបង្ហាញពួកគេជឿទុកចិត្តព័ត៌មានដែលត្រូវបានចែករំលែកតាមរយៈកម្មវិធីជជែកដូចជា Facebook Messenger និង WhatsApp ។ ផ្ទុយទៅវិញ រដ្ឋាភិបាលជាតិនិងស្ថាប័នសារព័ត៌មានត្រូវបានជឿទុកចិត្តពីអ្នកឆ្លើយសំណួរប្រហែល៥៩% ។

image

 គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្មវីធី Instagram ត្រូវបានប្រើប្រាស់ពីមនុស្សចំនួនបីភាគក្នុងចំណោមមនុស្សទាំងអស់ដែលបានឆ្លើយសំណួរ ពីរភាគមានអាយុក្រោម២៥ឆ្នាំ។ ចំនួនអ្នកប្រើប្រាស់១១ភាគរយប្រើប្រាស់វាក្នុងគោលបំណងចែកចាយព័ត៌មាន ដែលទទួលបានពិន្ទុទាបជាងបណ្តាញសង្គម Twitter តែមួយពិន្ទុប៉ុណ្ណោះ៕