ព័ត៌មាន

Apple នឹងបន្ថែមលក្ខណៈពិសេសថ្មី ទៅក្នុង Apple iOS 14 និង macOS Big Sur

នៅសន្និសិទ Worldwid Developer Conference (WWDC) ថ្មីៗនេះ ក្រុមហ៊ុន Apple បាន ប្រកាសប្រាប់ពិភពលោកអំពីជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ OS ដូចជា: iOS 14 សម្រាប់ iPhone, iPadOS 14 សម្រាប់ iPads, watchOS 7 សម្រាប់ Apple Watches, និង macOS Big Sur សម្រាប់ MacBooks ជាមួយនឹងការបញ្ចូលនូវលក្ខណៈពិសេសថ្មីៗបន្ថែម។

 image

ក្រុមហ៊ុនបានបង្ហាញពីសុវត្ថិភាពថ្មី និងលក្ខណៈឯកជនដែលបានបន្ថែមទៅក្នុង iOS 14 និង ប្រព័ន្ធ macOS Big Sur ក្នុងគោលបំណងផ្តល់ឱ្យអ្នកប្រើនូវ៖

–       ការគ្រប់គ្រងល្អជាងមុនដែលកម្មវិធីដែលបានតំឡើងនៅលើឧបករណ៍របស់អ្នកប្រើអាច ដំណើរការទិន្នន័យរបស់ពួកគេ។

–       កំណត់ shady apps ដែលគ្មានភាពឯកជន និងអាចចែកទិន្នន័យជាមួយអ្នកប្រើផ្សេងបាន។

–       បង្ហាញកម្មវិធីដែលគួរសង្ស័យដែលចូលលួចដោយសម្ងាត់ក្នុងបំណងលួចទិន្នន័យអ្នកប្រើ និងធ្វើសកម្មភាពផ្សេងៗ។

 image

ប្រព័ន្ធសុវត្ថិភាពថ្មី និងលក្ខណៈឯកជន នៅលើ macOS និង iOS៖

  1. មិនមែនរាល់កម្មវិធីអាចដំណើរការទីតាំង (Geo location) របស់អ្នកទេ។ ទូរស័ព្ទ iPhone របស់ អ្នកអាចឱ្យអ្នក block specific apps ពីការកំណត់ទីតាំងរបស់អ្នក។ ប៉ុន្តែបច្ចុប្បន្ន ជំនាន់ iOS ចុងក្រោយអាចឱ្យអ្នកចែកទីតាំងអ្នកជាមួយ apps ផ្សេងដែលអ្នកកំពុងប្រើ។

  2. សូចនាករចង្អុលបង្ហាញប្រសិនបើ Microphone/Camera កំពុងតែថត។ ទូស័ព្ទអ្នកនឹងបង្ហាញ ចំណុចតូចពណ៌លឿងប្រសិនបើ Microphone/Camera អ្នកកំពុងថត។

  3. តំឡើងកម្មវិធីគណនីទៅ “Sign-in with Apple”

  4. ឥឡូវអ្នកអាចចែករូបដែលអ្នកបានជ្រើសរើសជាមួយកម្មវិធី ដែលដំណើរការរូបរបស់អ្នក ឬផ្តល់សិទ្ធិចូលដំណើរការ។

  5. កម្មវិធីស្វែងរក Safari បន្ថែមលេខសម្ងាត់ដើម្បីត្រួតពិនិត្យ និង របាយការណ៍ឯកជន។ Apple បន្ថែមលក្ខណៈសុវត្ថិភាពថ្មី២ទៅក្នុងកម្មវិធី Safari សម្រាប់ iOS និង macOS។ ទី១គឺជួយអ្នក ប្រើដឹងប្រសិនបើពួកគេកំពុងប្រើពាក្យសម្ងាត់ដែលត្រូវបានសម្របសម្រួលនៅក្នុងគណនី អ៊ីនធឺណិត។ ទី២គឺ Safari ប្រើ Intelligent Tracking Prevention ដើម្បីកំណត់ និងការពារអ្នក តាមដានពីការថត ឬតាមដានអ្នកតាមរយៈ web។

  6. ត្រួតពិនិត្យ និងតម្លាភាព: ការតាមដាន Cross-App

  7. ព័ត៌មានឯកជននៅលើ App Store

  8. លាហើយ! Apple ដែលប្រើ ARM-based Processors នៅលើឧបករណ៍ Mac

 បន្ទាប់ពីបង្កើត processors សម្រាប់ iPhone និង iPad ក្រុមហ៊ុន Apple នឹងបង្កើត silicon សម្រាប់ Mac ដែលនាំឱ្យឧបករណ៍ដំណើរការកាន់តែលឿនជាមួយនឹងថាមពលដ៏មានប្រសិទ្ធិភាព។ ប្រធានក្រុមហ៊ុន Apple លោក Tim Cook មានប្រសាសន៍ថា “ជាមួយនឹងលក្ខណៈ ពិសេស និងដំណើរ ការ Apple silicon នឹងធ្វើឱ្យ Mac កាន់តែខ្លាំង និងមានសមត្ថភាពជាងមុន”៕