ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នឹងចាប់ផ្តើមនូវការ​ Pre-order ស្មាតហ្វូន Nord នៅថ្ងៃនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យដែលមានឈ្មោះហៅថា Nord ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ ហើយពេលនេះនៅក្នុងគណនី @onepluslitezthing Instagram account ក៏បង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Nord ដែលធ្វើការ Pre-order នៅថ្ងៃនេះផងដែរ។

image

ស្មាតហ្វូននេះអាចធ្វើការ Pre-order បាននៅក្នុងអ៊ឺរ៉ុប និងឥណ្ឌា។ ស្មាតហ្វូន Nord នេះនឹងមានបន្ទះឈីប Snapdragon 765G chipset រ៉េមទំហំ 12GB RAM និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 64MP ។ ស្មាតហ្វូននេះមានរន្ធប្រហោង dual punch-hole ជាមួយនឹងកាមេរ៉ាទំហំ 32MP និង 8MP ultrawide ។ ស្មាតហ្វូន Nord នេះនឹងមានបច្ចេកវិទ្យា 30W Warp Charge ផងដែរ៕

image