ព័ត៌មាន

នាឡិកា Samsung Galaxy Watch3 45mm បង្ហាញខ្លួនជាមួយនឹងការឌីស្សាញគ្រប់ជ្រុងរបស់វា

យើងធ្លាប់បានឃើញនូវការឌីស្សាញរបស់នាឡិកា Galaxy Watch3 នាពេលខាងមុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមានការបង្ហាញអំពីគ្រប់ជ្រុងរបស់វាតែម្តង។ នាឡិកានេះគឺមានការឌីស្សាញដែលជាការទម្លាយរបស់ @evleaks ដែលមានការបង្ហាញវីដេអូកម្រិត 360 ដឺក្រេរបស់វាតែម្តង។

image

ទន្ទឹមនឹងនេះផងដែរ វាមានអ្នកទម្លាយព័ត៌មានមួយទៀតគឺ Max Weinbach ដែលមានការបង្ហាញអំពីមុខងាររបស់នាឡិកានេះផងដែរ។ សម្រាប់អ្នកចាប់ផ្តើមដំបូងនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានមុខនាឡិកាជាច្រើន។ វាក៏មានការទម្លាយព័ត៌មានចេញពី Informative Digital Edge ផងដែរដែលបញ្ជាក់ថា អ្នកអាចផ្លាស់ប្តូរមុខនាឡិកា និងផ្លាស់ប្តូរពណ៌បានផងដែរ។

image

វាក៏មានការផ្លាស់ប្តូរជាច្រើនទៀតនៅក្នុង notification icons និង music widget នៅលើនាឡិកាថ្មីនេះផងដែរ។ សម្រាប់ Spotify ក៏តម្លើងរួចជាស្រេចសម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិក ខណៈពេលដែល ECG monitor គឺដំណើរការនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ៕