ព័ត៌មាន

ម៉ាស៊ីនបោះពុម្ពរាប់ពាន់គ្រឿងត្រូវបានលាតត្រដាងតាមអ៊ិនធឺរណិត និងបណ្តាលឱ្យធ្លាយទិន្ន័យវ៉ាយហ្វាយ SSIDs និងព័ត៌មានលំអិតផ្សេងទៀត

ម៉ាស៊ីនបោះពុម្ពចំនួនរាប់ពាន់គ្រឿងលាតត្រដាងទិន្ន័យនៅលើបណ្តាញអ៊ីនធឺរណិត ដែលកត្តានោះបានបើកទ្វារដល់ក្រុមហេគឃ័រក្នុងការលួចយកព័ត៌មានសំខាន់ៗទាក់ទងទៅនឹងសេវាកម្ម និងធ្វើការវាយប្រហារពីចម្ងាយ។ Shadowserverជាអង្គភាពសន្តិសុខមិនរកប្រាក់ចំណេញមួយដែលជាទូរទៅធ្វើការវិភាគលើសកម្មភាព ដែលមានគំនិតអាក្រក់នៅតាមបណ្តាញអ៊ីនធឺរណិត ជាពិសេសនៅលើបណ្តាញ IoT(Internet of Things)។

 image

ការវាយប្រហារនោះគឺជាផ្នែកមួយនៃគម្រោង VARIoT (ការវាយប្រហារលើភាពងាយរងគ្រោះ និងការវាយលុកលើបណ្តាញ IoT)។ ក្រុមហ៊ុនធ្លាប់បានធ្វើការស្កេនម៉ាស៊ីនព្រីនធ័រតាមអនឡាញនៅលើផត TCP 631 ហើយពួកគេបានចាប់ផ្តើមស្កេនជាប្រចាំលើអាសយដ្ឋាន IPv4 ចំនួន 4ពាន់លានអាសយដ្ឋាន ក្រោយមកក្រុមហ៊ុនបានរកឃើញបញ្ហានៅថ្ងៃទី ៥ខែមិថុនា ឆ្នាំ២០២០ ហើយក្រុមហ៊ុនបានបន្ថែមឱ្យដឹងថា របាយការណ៍ពីបញ្ហា IPP ដែលជាផ្នែកមួយនៃរបាយការណ៍ដោះស្រាយផលប្រយោជន៍សាធារណៈប្រចាំថ្ងៃធ្លាប់បានចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

image

លទ្ធផលនៃការស្កេនបង្ហាញថា ជាមធ្យមមានម៉ាស៊ីនបោះពុម្ពចំនួន ៨០,០០០គ្រឿងបានលាតត្រដាងទិន្ន័យនៅលើបណ្តាញអ៊ិនធឺរណិតតាមរយៈ IPP (ពិធីសារព្រីន  ធ័រតាមអ៊ីនធឺរណិត)ជាប្រចាំថ្ងៃ ហើយពួកគេអាចសាកសួរព័ត៌មានអំពីម៉ាស៊ីនព្រីនទាំងនោះ ដោយប្រើប្រាស់ប៉ារ៉ាម៉ែត្រ IPP Get-Printer-Attributes។ សូមបញ្ជាក់ផងដែរថា នៅក្នុងចំណោមឧបករណ៍ចំនួន ៧៩,១៧៤គ្រឿង ដែលក្រុមហ៊ុនបង្ហាញនៅថ្ងៃនោះ (ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០) មានម៉ាស៊ីនព្រីនចំនួន៥៨,០៩១បានប្រើប្រាស់ប្រព័ន្ធព្រីនធ័រប្រភព CUPS ផលិតដោយក្រុមហ៊ុន Apple Inc ៕