នៅក្នុងការទម្លាយរបស់ XDA-Developers មានការបញ្ជាក់អំពីវត្តមាននៃស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Redmi ដែលនឹងដំណើរការនូវ MIUI 12 ។ ស្មាតហ្វូននេះគឺមានកូដ cezanne ហើយវាត្រូវគេដឹងថាមានឈ្មោះហៅថា “Redmi K30 Ultra” ។
ស្មាតហ្វូននេះនឹងមានកាមេរ៉ា ៤ គ្រាប់នៅផ្នែកខាងក្រោយរបស់វា និងកាមេរ៉ាផុសឡើង pop-up selfie ផងដែរ។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានទំហំ 64MP ប៉ុន្តែវាមិនទាន់មានការទម្លាយអំពីកាមេរ៉ាផ្សេងទៀតនោះទេ។ ស្មាតហ្វូនថ្មីនេះនឹងមានបន្ទះឈីប MediaTek processor ដែលមានឈ្មោះ Dimensity 1000 ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។
នៅក្នុងការទម្លាយរបស់ Digital Chat Station មានការបញ្ជាក់ថា ស្មាតហ្វូន Redmi ថ្មីនេះគឺមានកម្រិតអេក្រង់ដល់ទៅ 144Hz refresh rate បន្ទះឈីប Dimensity 1000 chipset និងកាមេរ៉ាគោលទំហំ 64MP Sony IMX686 និងកាមេរ៉ាខាងមុខទំហំ pop-up selfie ផងដែរ៕