ព័ត៌មាន

EMUI 11 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០

EMUI របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែប្រារព្ធនូវខួប ៨ ឆ្នាំរបស់ខ្លួន ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏រៀបចំនូវព្រឹត្តិការណ៍អនឡាញពិសេសមួយសម្រាប់ UI ថ្មីនេះផងដែរ។ លោក Dr. Wang Chenglu អគ្គនាយករបស់ Consumer Business Software Department​របស់ក្រុមហ៊ុន Huawei បញ្ជាក់ថា EMUI 11​នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។

image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Mate 40 series នឹងប្រើប្រាស់នូវ EMUI 11 នេះ។ EMUI ចាប់ផ្តើមប្រកាសវត្តមាននៅក្នុងឆ្នាំ ២០១២ ជា Emotion UI 1.0 ដែលផ្អែកនៅលើ  Android 4.0 ។ សម្រាប់​ EMUI 10 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែសីហានេះ ហើយវាក៏ប្រកាសបង្ហាញខ្លួននៅលើស្មាតហ្វូន P40 series ផងដែរ។

image

ប្រធានផ្នែក Software របស់ក្រុមហ៊ុន Huawei ក៏ខិតខំប្រឹងប្រែងក្នុងការនាំយកនូវ app developers កាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍទៅលើ Huawei Mobile Services (HMS) core សម្រាប់ជំនួសសេវាកម្មរបស់ Google ផងដែរ៕