ព័ត៌មាន

ក្រុមហ៊ុន Oppo ចូលរួមចំណែកក្នុងការដាក់ពង្រាយបណ្តាញ 5G SA ដំបូងបំផុតនៅចក្រភពអង់គ្លេស

បណ្តាញ 5G នៅក្នុងចក្រភពអង់គ្លេសនៅតែបន្តពង្រីកហើយថ្ងៃនេះក្រុមហ៊ុន Oppo បានប្រកាសពីការដាក់ឱ្យប្រើប្រាស់នូវបណ្តាញ 5G standalone ជាលើកដំបូងដោយជោគជ័យ។ នៅក្នុងបរិយកាសដែលគ្រប់គ្រងនៅសាកលវិទ្យាល័យ Coventry, ស្មាតហ្វូន Oppo ចំនួនពីរត្រូវបានសាកល្បងនៅលើបណ្តាញ Vodafone ដែលបានបង្កើតឡើងជាមួយឧបករណ៍របស់ក្រុមហ៊ុន Ericsson លើការងារជាច្រើនដែលជាផ្នែកមួយនៃ“ ដំណោះស្រាយផ្លាស់ប្តូរទៅលើផ្នែកទន់នោះ” ។

 image

ផលិតផលទាំងនេះគឺជាស្មាតហ្វូន Find X2 Pro ដែលមានបន្ទះឈីប Qualcomm Snapdragon 865 chipset និងស្មាតហ្វូន Reno3 5G ដែលប្រើប្រាស់នូវបន្ទះឈីប Mediatek Dimensity 1000L ។ ដំណោះស្រាយរបស់ក្រុមហ៊ុន Oppo នេះគឺអនុញ្ញាតអោយបណ្តាញ network នេះដំណើរការឯករាជ្យជាមួយនឹងធនធានជាច្រើនដើម្បីបំពេញនូវសេណារីយ៉ូរបស់អ្នកប្រើប្រាស់ផ្សេងៗគ្នា។

image

បណ្តាញ 5G Network នេះអាចប្រើប្រាស់នូវស្ថាបត្យកម្ម 5G core network និងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូររវាងដំណើរការជាច្រើនថែមទៀត។ ចក្រភពអង់គ្លេសមានបណ្តាញ 5G រួចទៅហើយ។ សម្រាប់ non-standalone (NSA) គឺផ្អែកទៅលើបណ្តាញ LTE ដែលធ្វើការអភិវឌ្ឍរួចហើយ និង standalone (SA) network ដែលជាស្ថាបត្យកម្មបណ្តាញឯករាជ្យដែលត្រូវការពេលច្រើនទៀតដើម្បីធ្វើការអភិវឌ្ឍ៕