ព័ត៌មាន

ក្រុមហ៊ុន TikTok នឹងដកខ្លួនចេញពីហុងកុងបន្ទាប់ពីរដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខ

ទីភ្នាក់ងាររ៉យទ័រដកស្រង់សំដីអ្នកនាំពាក្យរបស់ក្រុមហ៊ុន​TikTok បាននិយាយថាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok នឹងដកខ្លួនចេញពីទីផ្សារហុងកុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការសម្រេចចិត្តចាកចេញពីហុងកុងនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានអនុម័តច្បាប់សន្តិសុខដ៏ចម្រូងចម្រាសរបស់ខ្លួននៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តក្នុងគោលបំណងដើម្បីគ្រប់គ្រងលើអ៊ីនធឺរណែតរបស់ខ្លួនបន្ថែមការត្រួតពិនិត្យ និងបង្ខំឱ្យក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងតំបន់ប្រគល់ទិន្នន័យអ្នកប្រើប្រាស់។

 image

ក្រុមហ៊ុន TikTok ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនប៉ុន្តែក្រុមហ៊ុននេះនិយាយថាទិន្នន័យអ្នកប្រើប្រាស់មិនត្រូវបានរក្សាទុកនៅក្នុងប្រទេសចិនទេដែលពួកគេបានប្រាប់រដ្ឋាភិបាលឥណ្ឌាថ្មីៗនេះ បន្ទាប់ពីមានការហាមឃាត់រួមជាមួយកម្មវិធីចំនួន ៥៨ ផ្សេងទៀតនៅក្នុងប្រទេសអាស៊ីខាងត្បូងផងដែរ។

image

ក្រុមហ៊ុន TikTok បាននិយាយថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ណាមួយជាមួយរដ្ឋាភិបាលពីមុនទេហើយនឹងមិនអនុវត្តតាមសំណើបែបនេះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែត្រូវបានគេមើលឃើញថាប្រសិនបើកម្មវិធីចែករំលែកវីដេអូអាចគេចពីការហាមឃាត់ពីបណ្តាប្រទេសផ្សេងទៀត ឬជួបជោគវាសនាដូចគ្នាដែលវាបានធ្វើនៅក្នុងប្រទេសឥណ្ឌា នោះក្រុមហ៊ុននឹងខាតបង់នូវទឹកប្រាក់រាប់ពាន់លានដុល្លារជាក់ជាមិនខាន៕