ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប៉ាតង់ទៅលើស្មាតហ្វូនដែលអាចបត់បានថ្មី

យើងបានឃើញនូវវត្តមានរបស់ស្មាតហ្វូនដែលអាចបតបានជាច្រើននៅលើទីផ្សាររួចហើយ។ ស្មាតហ្វូនចំនួន ២ ដែលមានទម្រង់បត់បញ្ឈរនោះគឺជាស្មាតហ្វូន Galaxy Z Flip និង Razr 2019 ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏នឹងចូលរួមផងដែរនៅក្នុងការផលិតស្មាតហ្វូនបត់បានដែលមានទម្រង់បញ្ឈរនេះ។ ប៉ាតង់របស់ CNIPA (China National Intellectual Property Administration) ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Huawei បត់បាននេះផងដែរ។

image

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានការភ្ជាប់មកជាមួយនឹង notch នៅផ្នែកខាងលើជាមួយនឹងកាមេរ៉ា Selfies ហើយវាក៏ប្រហែលជាមានសេនស័រ Biometricផងដែរ។ ផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Volume និងប៊ូតុង Power ផងដែរ។

image

ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងត្រចៀកបត់នៅផ្នែកកណ្តាលរបស់វា។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រើប្រាស់នូវកញ្ចក់អេក្រង់ UTG (Ultra-Thin Glass) សម្រាប់ស្មាតហ្វូននាពេលខាងមុខរបស់ខ្លួនផងដែរ៕