ព័ត៌មាន

Flagship​ ថ្មី realme X50 Pro 5G បំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និងបន្ទះឈីប Snapdragon 865 ដាក់លក់ជាផ្លូវការនៅថ្ងៃនេះហើយ

ស្មាតហ្វូនលំដាប់ Flagship​ 5G ដែលក្រុមហ៊ុន realme ទើបតែដាក់ប្រកាសថ្មីៗនេះ— realme X50 Pro 5G បានដាក់លក់នៅថ្ងៃនេះ។ ស្មាតហ្វូននេះមាន ២ ជម្រើសគឺពណ៍ Rust Red និង Moss Green ។ សម្រាប់ទំហំ 12GB RAM + 256GB ROM ដាក់លក់ក្នុងតម្លៃ 899 ដុល្លារ។ ឥឡូវនេះ រាល់អតិថិជនដែលជាវនូវស្មាតហ្វូន realme X50 Pro 5G នឹងទទួលបានកាដូបន្ថែមដូចជា realme Smart Watch តម្លៃ 69 ដុល្លារមួយគ្រឿង។ 

X50 Pro ដែល realme បានដាក់ប្រកាសលើកនេះ ក្រៅពីមានបន្ទះឈីប​ Snapdragon​865 និងកម្រិតល្បឿនអេក្រង់ 90Hz ជាមួយអេក្រង់ Samsung Super AMOLED លំដាប់កំពូលហើយនោះ ចំនុចដែលពិសេសជាងគេនោះគឺការសាកថ្មលឿន 65W SuperDart ។ 

realme 65W SuperDart :មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ៣នាទីគឺគ្រប់គ្រាន់ហើយ

realme X50 Pro 5G ​ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និងជាម៉ូឌែលមួយអាចសាកថ្មបានលឿនបំផុតនិងអាចរកទិញបាននៅក្នុងទីផ្សារបច្ចុប្បន្ន ។ អ្វីដែលអស្ចារ្យនោះ ការសាកថ្មរយៈពេលត្រឹមតែ 35 នាទីតែប៉ុណ្ណោះគឺអាចសាកពេញនូវថ្ម 4200mAh ការសាកថ្ម3នាទីគឺអាចបំពេញនូវតម្រូវការមើលវីដេអូរយៈពេលបាន ១០០ នាទី​ ។ X50 Pro របស់realme ម៉ូឌែលនេះ គឺជាដៃគូដ៏ល្អសម្រាប់អ្នកធ្វើការវ័យក្មេង ដោយក្នុងខណៈពេលរវល់ខ្លាំង ចំណាយត្រឹមរយៈពេល3នាទីជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័ស​​​​។ 

image

បន្ទះឈីប Snapdragon 865 រួមជាមួយនឹងកម្រិតល្បឿន 90Hz និងអេក្រង់​Samsung Super AMOLED បទពិសោធន៍ដែលនឹកស្មានមិនដល់

realme X50 Pro 5G បំពាក់នូវបន្ទះឈីប Snapdragon ដែលមានតេស្តពិន្ទុខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន និងមានតេស្តពិន្ទុនៅលើAntutuដល់ទៅជាង 60 មុឺនពិន្ទុ។ បន្ទះឈីប Snapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាAI លឿនជាងមុន ២ ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកសែលក្នុងមួយវិនាទី ផ្តល់នូវបទពិសោធន៍កាន់តែច្បាស់និងរលូន។ 

image

កាមេរ៉ាក្រោយ៤គ្រាប់64MP + កាមេរ៉ាមុខ២គ្រាប់32MP

realme X50 Pro 5G ប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់២គ្រាប់ រួមជាមួយ Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle។កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ។ ជាមួយគ្នានេះដែរ​ realme X50 Pro 5Gភ្ជាប់មកជាមួយនូវកាមេរ៉ាក្រោយទំហំ64 MP​ AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយ​នឹងលេនPortrait។ ស្របពេលជាមួយគ្នានេះដែរ realme X50 Pro ម៉ូឌែលនេះគាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍កាន់តែរលូន ហើយស្របពេលជាមួយគ្នានេះដែរក៏អាចបំពេញនូវតម្រូវការដែលអាចថតទុកនិងកត់ត្រាពេលវេលាល្អៗនៅក្នុងការរស់នៅផងដែរ។ 

image

ការរចនាដ៏សុីវីល័យរបស់realme X50 Pro 5G

ម៉ូឌែលនេះបានដាក់លក់ជាផ្លូវការក្នុងថ្ងៃនេះហើយ ដោយមានជាពណ៍ដែលពេញនិយម Rust Red និង​Moss Green ពីរជម្រើសសម្រាប់ជ្រើសរើស ជាមួយនឹង12GB RAM +256GB ROMដែលជាអង្គផ្ទុកកម្រិតខ្ពស់ដាក់លក់ក្នុងតម្លៃ899ដុល្លារ។ រាល់អតិថិជនដែលធ្វើការជាវrealme X50 Proនៅក្នុងកម្មវីធីការដាក់លក់ដំបូងនេះនឹងទទួលបានការថែមជូនពិសេសជាមួយrealme Smart Watchដែលមានតម្លៃ 69$ មួយគ្រឿង៕