ស្មាតហ្វូន Asus ROG Phone 3 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២២ ខែកក្កដានេះនៅក្នុងប្រទេសឥណ្ឌា និងចិន។ នៅក្នុងរបាយការណ៍របស់ DealnTech ស្មាតហ្វូននេះបានទទួលបាននូវវិញ្ញាបនបត្រ NCC ។ ស្មាតហ្វូនេះមានម៉ូឌែល ASUS_I003D ហើយវាក៏នឹងបង្ហាញខ្លួនជាមួយនឹង A299-200150U-US 30W fast charge adapter ថែមទៀត។
ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6000 mAh និងម៉េមូរីទំហំ 512GB ។ នៅក្នុងបញ្ជីរបស់ TENAA នេះមានការរាយការណ៍នូវថាមពលថ្មទំហំ 5800 mAh ។ ស្មាតហ្វូន ROG Phone 3 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865+ ។ នៅក្នុងបញ្ជីរបស់ TENAA នេះ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 12GB និងប្រព័ន្ធប្រតិបត្តិការ Android 10 ។
ស្មាតហ្វូន ROG Phone 3នេះនឹងមានអេក្រង់ទំហំ 6.59-inch FullHD+ AMOLED ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 64MP moduleនិងមួយទៀតទំហំ 13MP ។ ស្មាតហ្វូន Asus ROG Phone 3 នេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២២ ខែកក្កដានេះ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Lenovo Legion Phone នឹងប្រកាសបង្ហាញនៅថ្ងៃតែមួយនៅចិនផងដែរ៕