ព័ត៌មាន

ប្រយ័ត្ន!មេរោគ Mac Malware ចែកចាយតាមលទ្ធផលរបស់ Google Search

អ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញមេរោគ Shlayer ថ្មីលើឧបករណ៍ Mac។ មេរោគនោះត្រូវបានចែកចាយតាមរយៈលទ្ធផល Google Search។មេរោគនោះបានក្លែងបន្លំជាអ្នកដំឡើងកម្មវិធី Adobe Flash Player ក្លែងក្លាយ។ នៅពេលដែលអ្នកប្រើប្រាស់ដំឡើងកម្មវិធីមេរោគ Flash Player នៅលើម៉ាស៊ីន Mac រូបភាពក្លែងក្លាយនឹងធ្វើសកម្មភាពបង្ហាញ ហើយប្រាប់ពីរបៀបណែនាំអំពីរបៀបដំឡើងកម្មវិធីដែលមានបង្កប់មេរោគ។

 image

នៅពេលដែលអ្នកប្រើប្រាស់ចាប់ផ្តើមធ្វើតាមការណែនាំនោះពួកគេបានធ្វើការដំឡើងកម្មវិធីមេរោគ ដែលមើលទៅមានរូបតំណាង(icon)ដូចជា Flash player ប៉ុន្តែនៅផ្ទៃខាងក្រោយស្គ្រីបមានបង្កប់ការបើកផត។ កម្មវិធីព្យាបាទក៏ទាញយកកម្មវិធី Flash Player ដែលចុះហត្ថលេខាដោយ Adobe ដែលមានសុពលភាពដើម្បីធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់ ប៉ុន្តែភាពពិតវាជាកម្មវិធី Mac ដែលបង្កប់មេរោគ។

 image

មេរោគ Shlayer ត្រូវបានគេជឿថាជាការគំរាមកំហែងលើឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការ macOS ដែលរីករាលដាលធំបំផុតនៅដើមខែកុម្ភះ។ អ្នកស្រាវជ្រាវ February Carbon Black បានប្រទះឃើញមេរោគថ្មីរបស់ Shlayer កំណត់គោលដៅលើកំណែ 10.10.5 ដល់កំណែ 10.14.3។ ក្រុមហ៊ុន Adobe បានប្រកាសរួចហើយថា ពួកគេនឹងឈប់ចែកចាយ និងធ្វើបច្ចុប្បន្នភាពកម្មវិធី Flash Player​ក្រោយពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ (កាលបរិច្ឆេទកំណត់ដោយ EOL) ៕