ព័ត៌មាន

ស្មាតហ្វូន Honor 20 និង Honor 20 Pro ទទួលបាននូវការអាប់ដេត Magic UI 3.1 ដែលផ្អែកនៅលើ Android 10

សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន​ Honor 20 និង Honor 20 Pro នឹងសប្បាយចិត្តនៅពេលដែលមានការអាប់ដេតកម្មវិធី Software ថ្មី។ អ្នកប្រើប្រាស់ជាច្រើននៅអ៊ឺរ៉ុបអាចទទួលបានគឺមានដូចជាបារាំង អាល្លឺម៉ង់ និងឆែក។ ស្មាតហ្វូននេះមានការនាំយកនូវ Magic UI 3.1 ដែលផ្អែកនៅលើ Android 10 ផងដែរ។

 image

សម្រាប់ការអាប់ដេតដំបូងបំផុតរបស់ Magic UI 3.1 សម្រាប់ស្មាតហ្វូន Honor 20 និង Honor 20 Pro គឺនៅក្នុងខែឧសភា ប៉ុន្តែមិនមែននៅក្នុងប្រទេសចិនទេ។ អ្នកអាចទទួលបាននូវការអាប់ដេតតាមរយៈកម្មវិធី Support app ។ ការអាប់ដេតថ្មីនេះគឺ 10.1.0.230 ៕

image