ព័ត៌មាន

ស្មាតហ្វូន iPhone 12, 12 Pro និង 12 Pro Max បង្ហាញខ្លួននៅក្នុងវីដេអូមួយធៀបទៅនឹងម៉ូឌែលចាស់ៗ

នៅក្នុងវីដេអូថ្មីមួយដែលធ្វើការបង្ហោះដោយ Mobile Fun គឺមានការបង្ហាញអំពីស្មាតហ្វូន iPhone 12 Series ។ ស្មាតហ្វូន iPhhone 12 Series នេះគឺមានភាពងាយស្រួលនៅក្នុងការកាន់ប្រើប្រាស់មែនទែន។

image

សម្រាប់ iPhones ដែលមានការបង្ហាញនៅក្នុងវីដេអូនេះគឺមានដូចជា iPhone 12 (5.4-inch) iPhone 12 Pro (6.1-inch) និង iPhone 12 Pro Max (6.7-inch) ។​សម្រាប់ស្មាតហ្វូន iPhone 12 Max (non-Pro) គឺមានទំហំដូចគ្នាទៅនឹង 6.1-inch iPhone 12 Pro ។ iPhone 12 Pro នឹងមានកាមេរ៉ាទី ៤ LiDAR ។

image

ស្មាតហ្វូន iPhone 12 (5.4)បើធៀបជាមួយនឹង iPhone SE (2016 និង 2020) ហើយទំហំ 5.4-inch នេះគឺពិតជាងាយស្រួលប្រើប្រាស់មែនទែន។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា Apple អាចនឹងប្រើប្រាស់នូវ USB-C ports នៅក្នុងឆ្នាំនេះ៕