ព័ត៌មាន

ស្មាតហ្វូន OnePlus Nord បង្ហាញខ្លួននៅលើបញ្ជីរបស់ GeekBench

ស្មាតហ្វូន OnePlus Nord គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី២១ ខែកក្កដានេះ ហើយយើងក៏បានឃើញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះមានការទម្លាយជាបន្តបន្ទាប់ផងដែរទាំងនៅលើប្រភពផ្លូវការរបស់ក្រុមហ៊ុន និងពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺរណិត។

 image

ស្មាតហ្វូនដែលមានលេខម៉ូឌែល AC2003 បានប្រទះឃើញនៅលើ GeekBench database អស់រយៈពេលជាង ១ ខែមកហើយ។ វាក៏មានការបង្ហាញថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ដែលមានការប្រកាសបង្ហាញថានឹងប្រើប្រាស់នៅលើស្មាតហ្វូន Nord នេះ។ វានឹងមានរ៉េមទំហំ 12GB ផងដែរ។

image

ពេលនេះ វាមានការទម្លាយមួយទៀតដែលបញ្ជាក់ថាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន OnePlus នេះនឹងមានលេខម៉ូឌែល BE2028 ហើយវាមានរ៉េមទំហំតែ 6GB តែប៉ុណ្ណោះ។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 690 ។ យើងនឹងបានដឹងជាផ្លូវការនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕