ព័ត៌មាន

ស្មាតហ្វូន Realme 6i នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៤ ខែកក្កដានេះ

ស្មាតហ្វូន Realme 6i មានពាក្យចចាមអារ៉ាមថានឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍នេះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១៤ ខែកក្កដានេះជាមួយនឹងវត្តមានរបស់ស្មាតហ្វូន C11 ហើយ Flipkart ក៏មានការទម្លាយនូវបញ្ជីរបស់ស្មាតហ្វូននេះផងដែរ។

 image

សម្រាប់តម្លៃរបស់ស្មាតហ្វូន Realme 6i នេះនៅក្នុងប្រទេសឥណ្ឌានៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅលើ Flipkart និយាយថា ស្មាតហ្វូននេះនឹងមានតម្លៃនៅក្រោម INR15,000 ($200/€175) ។​ស្មាតហ្វូន Realme 6 មានតម្លៃចាប់ផ្តើម INR14,999 នៅក្នុងប្រទេសឥណ្ឌា ហើយសម្រាប់តម្លៃរបស់ស្មាតហ្វូន 6i គឺទាបជាងនេះទៀត។

image

វានៅមិនទាន់មានការបញ្ជាក់អំពីក្រុមហ៊ុន Realme នៅក្នុងការប្រកាសបង្ហាញនៅក្នុងប្រទេសឥណ្ឌានោះអំពីស្មាតហ្វូន 6i ។ នៅក្នុងការបែកធ្លាយមុននេះទម្លាយថា ស្មាតហ្វូន Realme 6i នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាមិនមែនជា 6i នោះទេ ប៉ុន្តែវាគឺជា Realme 6s ដែលបង្ហាញខ្លួននៅក្នុងខែឧសភា។ ស្មាតហ្វូននេះមានបន្ទះឈីប Helio G90T SoC អេក្រង់ 90Hz 6.5″ FullHD+ និងកាមេរ៉ាទំហំ 48MP ៕