ព័ត៌មាន

Samsung Galaxy Tab A 7.0 បង្ហាញខ្លួននៅលើ​ Geekbench នៅក្នុងតម្លៃ Snapdragon 662 chipset

ថេប្លេតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះគឺ Galaxy Tab A 7.0 បែកធ្លាយនៅលើ Geekbench ជាមួយនឹងបន្ទះឈីប Qualcomm chipset ដែលនៅមិនទាន់ដឹងនៅឡើយទេ។ ថេប្លេតនេះមានលេខកូដ SM-T505 ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 និងរ៉េមទំហំ 3GB ។

image

ថេប្លេតនេះគឺមាន octa-core CPU ដែលមានល្បឿន 1.8 GHz ។ សម្រាប់បន្ទះឈីបនេះគឺស្ថិតនៅក្នុងចំណោមឈីបជាច្រើនរបស់ក្រុមហ៊ុន Qualcomm: Bengal, Lagoon, Scuba និង Lito ។ ផ្អែកទៅលើប្រភពនៃ kernel source code នេះ សម្រាប់ Bengal នេះគឺមានក្រាហ្វិកកាត Adreno 610 GPU ជាមួយនឹងល្បឿន 980 MHz។ សម្រាប់ឈីបនេះអាចជា Snapdragon 662 ដែលមានការពង្រឹងទៅលើ Bluetooth និង WiFi ផងដែរ។

image

ថេប្លេត Galaxy Tab A 7.0 នេះមាន 4x Kryo 260 Gold cores និង 4x 260 Silver ។ សម្រាប់ម៉ូដឹម X11 LTE modem នេះមានល្បឿន 390 Mbps downនិង 150 Mbps up៕