ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Z Flip 5G មានការបែកធ្លាយរូបភាពកាន់តែច្បាស់នៅលើអនឡាញ

សម្រាប់រូបភាពផ្លូវការជាច្រើនរបស់ស្មាតហ្វូន Samsung Galaxy Z Flip 5G មានការបែកធ្លាយជាច្រើនកាលពីសប្តាហ៍មុននេះ ហើយពេលនេះយើងក៏មានវីដេអូមួយដែលមានការចែករំលែកចេញពី Evan Blass ដែលមានការបង្ហាញនូវពណ៌ Mystic Bronze របស់ស្មាតហ្វូនដែលអាចបត់បានផងដែរ។

 image

វានៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy Z Flip 5G នេះនៅឡើយទេ ហើយនៅលើ TENAA នេះមាការបង្ហាញថា ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 865+ ។ តាមការបញ្ជាក់របស់ TENAA នេះ ស្មាតហ្វូន Galaxy Z Flip 5G នេះនឹងមានកាមេរ៉ាភ្លោះដែលមានទំហំ 12MP និង 10MP ។

image

Weinbach ធ្វើការអះអាងថា ស្មាតហ្វូន Galaxy Z Flip 5G នឹងមានកម្រាស់ក្រាស់ជាងមុនដល់ទៅ 0.5mm និងខ្ពស់ជាងមុនដល់ទៅ 0.1mm ។ ស្មាតហ្វូន Samsung Galaxy Z Flip 5G នឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហានេះជាមួយនឹងស្មាតហ្វូន Galaxy Note20 series ផងដែរ៕