ព័ត៌មាន

ក្រុមហេគឃ័រឧបត្ថម្ភដោយរដ្ឋកូរ៉េខាងជើងបានបញ្ចូលលេខកូដព្យាបាទទៅហាងលក់ទំនិញតាមអ៊ីនធឺរណិត និងលួចទិន្នន័យប័ណ្ណទូទាត់របស់អ្នកទិញ

យោងតាមប្រភពរបាយការណ៍ថ្មីមួយបង្ហាញថា ការវាយប្រហារតាមអ៊ីនធឺរណិតនៅសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប កើតឡើងពីក្រុមហេគឃ័រដែលទទួលបានការឧបត្ថម្ភពីរដ្ឋកូរ៉េខាងជើង។ ការស្រាវជ្រាវរបស់ក្រុម Sansec បង្ហាញថា ក្រុមហេគឃ័រ hacking APT Lazarus ឬ HIDDEN COBRA បានលួចចូលគេហទំព័ររបស់អ្នកលក់រាយធំ ៗ នៅសហរដ្ឋអាមេរិក និងទាមទារឲ្យមានការបង់ប្រាក់លោះនៅដើមខែឧសភា ឆ្នាំ២០១៩ ។

image

ការស្រាវជ្រាវថ្មីបញ្ជាក់បន្ថែមផងដែរថា ក្រុមហេគឃ័របានពង្រីកមូលដ្ឋានវាយប្រហារទៅលើហាងលក់តាមអ៊ីនធឺរណិត ដោយបញ្ចូលស្គ្រីបសម្រាប់លួចទិន្នន័យកាតបង់ប្រាក់របស់អតិថិជន។ គួរបញ្ជាក់ឲ្យដឹងផងដែរថា Magecart គឺជាវិធីសាស្ត្រវាយប្រហារមួយដែលអនុញ្ញាតឱ្យក្រុមហេគឃ័រ ដែលមានគំនិតអាក្រក់លួចយកព័ត៌មានកាតទូទាត់របស់អតិថិជន។ HIDDEN COBRA ជាភ្នាក់ងារធ្វើប្រតិបត្តិការដើម្បីទទួលបានការគ្រប់គ្រងលើហាងលក់រាយធំៗ៕

image