ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 Fan Edition នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់កម្រិត 120Hz និង IP68

កាលពីខែមុននេះ យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន Galaxy S20 Lite​ដែលមានពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ហើយវាក៏បង្ហាញខ្លួននៅលើ Geekbench នៅដើមសប្តាហ៍នេះផងដែរជាមួយនឹងបន្ទះឈីប Snapdragon 865 SoC និងរ៉េមទំហំ 6GB ។ ស្មាតហ្វូន S20 Lite នេះមានពាក្យចចាមអារ៉ាមថានឹងមានឈ្មោះហៅថា Galaxy S20 Fan Edition ដែលអ្នកទម្លាយ Ice universe បញ្ជាក់ថា វានឹងមានអេក្រង់កម្រិត 120Hz ។

 image

Ice universe មិនបានទម្លាយនូវទំហំអេក្រង់ និងកម្រិតភាពច្បាស់របស់ស្មាតហ្វូន Galaxy S20 Fan Edition នេះទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹង  IP68 សម្រាប់ការពារទឹក និងធូលី។ ស្មាតហ្វូននេះនឹងមានរន្ធប្រហោង 3.3mm punch hole សម្រាប់កាមេរ៉ា Selfie ផងដែរ។

image

អ្នកទម្លាយនេះបញ្ជាក់ថា ស្មាតហ្វូន Galaxy S20 Fan Edition នេះនឹងមានបន្ទះឈីប Snapdragon 865 SoC ។ ស្មាតហ្វូន Galaxy S10 Lite បង្ហាញខ្លួននៅក្នុងខែមករានៅឆ្នាំនេះ ហើយ Ice universe និយាយថា​ស្មាតហ្វូន  S20 Fan Edition នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ នេះ៕