ព័ត៌មាន

Vivo ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនX50 និង X50 Pro សម្រាប់ទីផ្សារសកល

ស្មាតហ្វូនvivo X50 បានប្រកាសបង្ហាញវត្តមានជាផ្លូវការនៅដើមខែមុននេះ ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះសម្រាប់ទីផ្សារសកលផងដែរ។ នៅក្នុងសេចក្តីប្រកាសមួយ ស្មាតហ្វូន vivo X50 និង vivo X50 Pro នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារ  EMEA និង APAC (Asia Pacific) និងទីផ្សារជាច្រើនទៀតដូចជារុស្សី អ៊ុយក្រែន និងឥណ្ឌូនេស៊ី។

 image

ស្មាតហ្វូនvivo X50 Pro នេះមានការឌីស្សាញកាមេរ៉ាគោលជាមួយនឹង  gimbal-style stabilization​ដែលក្រុមហ៊ុននេះទម្លាយលម្អិតកាលពីខែមុននេះ។ វាមានសេនស័រ  48MP Sony IMX598 sensor, 8MP ultrawide-angle shooter, 13MP portrait និង 8MP telephoto lens ជាមួយនឹង  5x optical zoom និង periscope lens ថែមទៀត។

image

ស្មាតហ្វូននេះមានបន្ទះឈីប  Snapdragon 765G chipset, 8GB RAM និងថាមពលថ្មទំហំ  4,315 mAh ជាមួយនឹងបច្ចេកវិទ្យា  33W fast charging និងបញ្ចូលថ្ម ៣០ នាទីបាន ៥៧% ផងដែរ។ ស្មាតហ្វូន  vivo X50 នេះគឺមានអេក្រង់ទំហំ 6.56” AMOLED ហើយវាមិនមានគែមកោងនោះទេ៕