ព័ត៌មាន

កងទ័ពឥណ្ឌាស្នើសុំបុគ្គលិកលុបកម្មវិធីចំនួន៨៩ក្នុងនោះមាន Facebook និង Instagram ផងដែរ

ដោយបារម្ភពីបញ្ហាសន្តិសុខ និងដើម្បីជៀសវាងការលេចធ្លាយទិន្នន័យងាយរងគ្រោះ កងទ័ពឥណ្ឌាស្នើឱ្យបុគ្គលិកលុបកម្មវិធីចំនួន៨៩ចេញពីទូរស័ព្ទដៃរបស់ពួកគេមុនថ្ងៃទី១៥ ខែកក្កដា។ គួរបញ្ជាក់ផងដែរថា បុគ្គលិកយោធាទាំងនោះក៏ត្រូវបានស្នើសុំឲ្យលុបចោលនូវគណនី Instagram  និង Facebook របស់ពួកគេព្រោះថាមានបុគ្គលិកយោធាកាន់តែច្រើនដែលរងការកំណត់គោលដៅតាមអ៊ីនធឺរណិត។

 image

នៅក្នុងបញ្ចីកម្មវិធីទាំងនោះក៏មានកម្មវីធីរបស់ចិនមួយចំនួនផងដែរ។ កម្មវិធីទាំង៨៩នោះមាន៖

-កម្មវិធីផ្ញើសារ (We Chat, Helo, Share Chat, Viber, IMO, Hikeនិងកម្មវិធីផ្សេងទៀត)

-កម្មវិធីថតវីដេអូរ (Tik Tok, Likee, Samosa, Kwali និងកម្មវិធីផ្សេងទៀត)

-កម្មវិធីចែករំលែកមាតិការ (ShareIt, Xender, Zapya និងកម្មវិធីផ្សេងទៀត)

-Web browsers (UC Browser និង UC Browser Mini និងកម្មវិធីផ្សេងទៀត)

-Video និង live streaming (Zoom, LiveMe, Vmate, Uplive និងកម្មវិធីផ្សេងទៀត)

-Utility apps (CamScanner, Beauty Plus, និង True Caller និងកម្មវិធីផ្សេងទៀត)

-កម្មវីធីហ្គេម (PUBG, Clash of Kings និងកម្មវិធីផ្សេងទៀត)

-កម្មវិធីពាណិជ្ជកម្ម E-Commerce apps (Club Factory, AliExpress, Chinabrands​ និងកម្មវិធីផ្សេងទៀត)

-កម្មវិធីណាត់ជួប (Tinder, OkCupid, Badoo, Bumble, Happn, Couch Surfingនិងកម្មវិធីផ្សេងទៀត)

-កម្មវីធីព័ត៌មាន(News Dog and Daily Hunt), កម្មវីធីសម្រស់នៃជីវិត (POPXO)

-កម្មវិធីតន្រ្តី (Hungama and Songs.pk)

-កម្មវិធី Blogging/microblogging (Tumblr, Reddit, and others)៕

image