ព័ត៌មាន

នាឡិកា WITHINGS SCANWATCH នឹងដាក់លក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ នេះ

កាលពីខែមករាដើមឆ្នាំនេះក្រុមហ៊ុនបារាំង Withings ដែលកាលពីមុនកាន់កាប់ដោយ Nokia និងត្រូវបានគេស្គាល់ថាជា Nokia Health បានប្រកាសនូវឧបករណ៍នាឡិកាដែលគួរអោយចាប់អារម្មណ៍មែនទែន។ នាឡិកា Withings ScanWatch នេះគឺមានការរួមបញ្ចូលគ្នានៃ Withings Steel HR និង Withings Move ECG ។

image

ScanWatch មានសមត្ថភាពក្នុងការវាស់ទៅលើ ECG ការវាស់ទៅលើកម្រិត SpO2 ការតាមដានទៅលើចង្វាក់បេះដូង និងជាច្រើនទៀត។ នាឡិកានេះអាចធ្វើការដំណើរការនៅក្រោមទឹកបានជម្រៅ ៥០ ម៉ែត្រថែមទៀត។ ScanWatch នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ នេះជាមួយនឹងចំនួនមានកំណត់ប៉ុណ្ណោះ។

image

ScanWatch បានទទួលវិញ្ញាបនប័ត្រវេជ្ជសាស្រ្ត CE ដែលមានន័យថាវាបានត្រៀមរួចរាល់សម្រាប់ទីផ្សារអ៊ឺរ៉ុបហើយដូចដែលនាយកប្រតិបត្តិបានលើកឡើងនៅក្នុងការប្រកាសថា“ ScanWatch នឹងអាចរកបានយ៉ាងពេញលេញនៅអឺរ៉ុបនៅលើគេហទំព័រ withings.com និងនៅតាមបណ្តាញលក់រាយដែលជឿទុកចិត្តទាំងអស់នៅខែកញ្ញាឆ្នាំ ២០២០ នេះ”៕