ព័ត៌មាន

ឡូយមែន! ណូគា ៥.៣ បំពាក់កាមេរ៉ាខាងក្រោយ ៤ គ្រាប់មានវត្តមាននៅទីផ្សារកម្ពុជាហើយ.. តម្លៃវិញម៉ាអេម

តើប្រិយមិត្តកំពុងតែរង់ចាំនូវស្មាតហ្វូនថ្មីប្លែក ស្រស់ស្អាតពីក្រុមហ៊ុន ណូគា មែនទេ? ប្រាកដណាស់ ក្រុមហ៊ុន ណូគា បានការនាំយកនូវស្មាតហ្វូនថ្មីមកកាន់ទីផ្សាររបស់ប្រទេសកម្ពុជាហើយនោះគឺ ណូគា ៥.៣ ដែលមាន ២ ពណ៌គឺពណ៌ប្រផេះ (Charcoal) និងពណ៌ផ្ទៃមេឃ (Cyan) ដ៏ទាក់ទាញ និងស៊ីវិល័យបំផុតសម្រាប់អតិថិជន និងហ្វេនៗទាំងអស់។

 image

ចុះតម្លៃវិញ តើប្រិយមិត្តគិតថាស្មាតហ្វូននេះមានតម្លៃប៉ុន្មានដែរ? រកទិញនៅឯណាបាន? អស្ចារ្យមែនទែន ណូគា ៥.៣ នេះមានតម្លៃពិសេសត្រឹមតែ ១៦៥ ដុល្លារតែប៉ុណ្ណោះ ហើយអតិថិជនដែលជាវស្មាតហ្វូនម៉ូឌែលថ្មីនេះនឹងទទួលបាននូវសម្បកទូរស័ព្ទ ០០៧ ដ៏ស្រស់ស្អាតចំនួន ១ ភ្លាមៗថែមទៀត! លោកអ្នកអាចរកទិញ ស្មាតហ្វូន ណូគា ៥.៣ ចាប់ពីថ្ងៃនេះតទៅនៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប ក្រុមហ៊ុនស្មាត ក្រុមហ៊ុន BIG PHONE និងក្រុមហ៊ុន Bluetronic ទូទាំងប្រទេសកម្ពុជា។

image

ណូគា ៥.៣ ម៉ូឌែលថ្មីនេះមានអេក្រង់ទំហំ 6.55’’ HD+ ជាមួយនឹងកម្រិត 20:9 Display ratio ដែលអេក្រង់នេះមានទំហំធំគ្រប់គ្រាន់នៅក្នុងការលេងហ្គេម និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់អ្នក។ កាន់តែពិសេសជាងនេះទៀតនោះ ណូគា ៥.៣ នេះក៏មានភ្ជាប់ជាមួយនឹងប៊ូតុង Google Assistance ដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាជាសំឡេងបានថែមទៀត។ អ្នកពិតជាចំពេញពេលវេលាដ៏ច្រើនមែនទែនជាមួយនឹងមុខងារដ៏សម្បូរបែបរបស់ ណូគា ៥.៣ នេះ។

គួរបញ្ជាក់ផងដែរថា ណូគា ៥.៣ នេះមានសមត្ថភាពខ្លាំងក្លាជាមួយនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយ ៤ គ្រាប់រូបរាងជារង្វង់ដែលមានទំហំ 13 MP f/1.8 + 2 MP depth sensor + 5 MP ultra-wide + 2 MP Macro ដែលមានភ្លើង LED នៅចំកណ្តាលថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 8 MP f/2.0 ដែលអាចផ្តិតរូបភាព Selfie បានច្បាស់ ត្រជាក់ភ្នែក ការបង្កើនគុណភាពរូបភាពកាន់តែស្រស់ស្អាត និងងាយស្រួលក្នុងការខលជាវីដេអូថែមទៀត។ បើនិយាយអំពីការថតរូបភាពពេលយប់ ឬនៅទីងងឹតវិញនោះគឺម៉ាអេមជាមួយនឹងមុខងារ Night Mode ដែលអាចថតរូបភាពបានច្បាស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ ណូគា ៥.៣ ដំណើរការនូវ  Android 10 OS ចុងក្រោយបំផុតរបស់ Google ថែមទៀត។

image

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ ណូគា ៥.៣ នេះគឺលឿនអស្ចារ្យទាន់ចិត្តតែម្តង មិនមែនល្បឿនយឺតដូចអណ្តើក និងឆាប់អស់ថ្មនោះទេ។ ណូគា ៥.៣ ដំណើរការនូវបន្ទះឈីប Qualcomm® Snapdragon™ 665 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ហើយស្មាតហ្វូននេះអាចបន្ថែមនូវម៉េមូរីបានទំហំ 512GB ថែមទៀតដែលមានន័យថា អ្នកអាចផ្ទុកទិន្នន័យបានច្រើនមិនងាយពេញនោះទេ។ ក្រៅពីកាមេរ៉ា និងកម្លាំងម៉ាស៊ីន អ្នកប្រើប្រាស់ប្រាកដជាត្រូវការថាមពលថ្មធំមែនទេ? ជាក់ស្តែង ណូគា ៥.៣ នេះមានថាមពលថ្មទំហំ  4,000 mAh ដែលបញ្ចូលថ្មម្តងប្រើប្រាស់បានយ៉ាងហោចណាស់ ២ ថ្ងៃ។ វាពិតជាអស្ចារ្យមែនទែន។

កុំភ្លេចជាវអោយបានមុនគេណា!!! ណូគា តែងតែផ្តល់នូវអ្វីដែលថ្មី និងអាប់ដេតជានិច្ច ពិសេសគឺតម្លៃល្អសម្រាប់អ្នកប្រើប្រាស់ទាំងអស់អោយទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត។សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕

*បញ្ជាក់៖ លក្ខខណ្ឌត្រូវបានអនុវត្តន៍!