ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា MediaTek ប្រកាសបង្ហាញនូវបន្ទះឈីប Dimenisty 720

ក្រុមហ៊ុនបច្ចេកវិទ្យា MediaTek បានប្រកាសបង្ហាញនូវបន្ទះឈីប 5G មួយទៀតដែលមានឈ្មោះហៅថា Dimensity 720 ដែលមានតម្លៃថោកជាងមុន។ វាគឺជាបន្ទះឈីបដំបូងបំផុតនៅក្នុងត្រកូលបន្ទះឈីប  Dimensity 700-series នេះ។

 image

វាប្រើប្រាស់នូវដំណើរការ 7nm និងមាន  octa-core CPU ដែលមាន 2x Cortex-A76 cores និង 6x Cortex-A55 cores ជាមួយនឹងក្រាហ្វិកកាត Mali-G57 MC3 GPU ។ បន្ទះឈីបនេះគឺមានភ្ជាប់ជាមួយនឹង  LPDRR4X RAM និង  UFS 2.1 storage ។ វាក៏មានការទ្រទ្រង់ទៅលើស្តង់ដារ sub-6GHz ផងដែរ។

image

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ វាមានការទ្រទ្រង់នូវ 90Hz, HDR10+ display, Bluetooth 5.1, advanced APU machine learning, 64Mឬ 20MP+16MP និងសមត្ថភាពក្នុងការថតកម្រិត 4K ផងដែរ។ ក្រុមហ៊ុន MediaTek និយាយថា ស្មាតហ្វូនដែលមានបន្ទះឈីប Dimensity 720 នេះនឹងមានតម្លៃប្រហែលជាខ្ទង់ $250 ៕