ព័ត៌មាន

ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកច្រើនជាង៤០,០០០នាក់នៅសហរដ្ឋអាមេរិកលេចធ្លាយនៅលើគេហទំព័រ Darkweb

របាយការណ៍ស៊ើបការណ៍ពីការគម្រាមកំហែងថ្មីមួយបង្ហាញថា ពលរដ្ឋអាមេរិកច្រើនជាងចំនួន ៤ម៉ឺននាក់រួមជាមួយលេខសន្តិសុខសង្គមរបស់ពួកគេត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺរណិត។ បើយោងតាមការផ្សាយពាណិជ្ជកម្មពីអ្នកគម្រាមកំហែងព្យាបាទនៅលើគេហទំព័រផ្សារងងឹត Darkweb ដែលអះអាងថាគាត់មានព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកជាង ៤ ម៉ឺននាក់។

image

ទិន្នន័យដែលបានលេចធ្លាយរួមមានព័ត៌មានលំអិតដូចជា៖ឈ្មោះ អាសយដ្ឋាន ទីក្រុង រដ្ឋ លេខ​Zip  លេខសន្តិសុខសង្គមSSN ​និងថ្ងៃខែឆ្នាំកំណើត។ ការធ្លាយទិន្ន័យនោះកើតឡើងដោយសារមានគ្រោះថ្នាក់ទាក់ទងនឹងការប្រើប្រាស់សេវាកម្មតាមអ៊ីនធឺរណិត៕

image