ព័ត៌មាន

កំណត់ត្រារបស់និស្សិតរៀនតាមអ៊ិនធឺរណិតចំនួន១លានករណីត្រូវបានលាតត្រដាងតាមអ៊ិនធឺរណិត

ទិន្នន័យរបស់និស្សិតរៀនតាមបណ្តាញអេឡិចត្រូនិចច្រើនជាង១លានករណីត្រូវបានលាតត្រដាងចេញ Amazon S3  ដែលគេមិនស្គាល់អត្តសញ្ញាណ និងចេញពីប្រភេទម៉ាស៊ីនមេផ្សេងទៀត។ គេអាចចូលមើលទិន្នន័យដែលលាតត្រដាងទាំងនោះដោយពុំមានទម្រង់នៃការផ្ទៀងផ្ទាត់។ អ្នកស្រាវជ្រាវនៅមន្ទី Wizcase ជាអ្នករកឃើញការបំពាននោះ ហើយការបំពាននោះនាំឲ្យបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនអេឡិចត្រូនិចចំនួន០៥ផ្សេងគ្នានៅជុំវិញពិភពលោក។

 image

ទិន្នន័យទាំងនោះត្រូវបានគេជឿថា ត្រូវបានរក្សាទុកលើកញ្ចប់ Amazon S3 ចំនួន០៤ និងចេញពីម៉ាស៊ីនមេ ElasticSearch។ ទិន្ន័យរងការសម្របសម្រួលមានឈ្មោះពេញ ម៉េល លេខID  លេខទូរស័ព្ទ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត ព័ត៌មានលម្អិតពីវគ្គសិក្សា និងព័ត៌មានពីសាលា។ 

image

ក្រុមហ៊ុនរងផលប៉ះពាល់រួមមាន៖

Escola Digital ជាគេហទំព័ររៀនតាមអនឡាញ។ ទិន្នន័យដែលរកឃើញទាំងនោះត្រូវបានប្រមូលនៅចន្លោះឆ្នាំ២០១៦ និង ២០១៧។

MyTopDog ជាវេទិកាពិសេសសម្រាប់កុមារនៅសាលាដែលមានមូលដ្ឋាននៅ អាហ្វិកខាងត្បូង។ វេទិកានេះបង្ហាញទិន្នន័យនិស្សិតជាង ៨០០ ០០០ នាក់ និងព័ត៌មានអាជីវកម្មផ្សេងទៀត។

Okoo  ជាវេទិការៀនតាមអ៊ិនធឺរណិតសម្រាប់កុមារ។ វេទិកានេះលាតត្រដាងសកម្មភាពរបស់អ្នកប្រើប្រាស់ចំនួនជិត១លាននាក់។

Square Panda ជាវេទិកានិម្មិតដែលបានបង្កើតឡើងដើម្បីជួយកុមារឱ្យរៀនអាននិងសរសេរតាមរយៈហ្គេមអនឡាញផ្សេងៗ។ វេទិកានេះបង្ហាញនូវកំណត់ត្រាអ្នកប្រើប្រាស់ជាង ១៥,០០០ករណី ។

Playground Sessions ជាបណ្តាញផ្តល់មេរៀនព្យាណូ។ ទិន្ន័យរបស់អ្នកប្រើប្រាស់ជាក់ស្តែងចំនួនប្រហែលជា ៤ ១០០នាក់ បែកធ្លាយចេញពីធុង Amazon ។ អ្នកប្រើប្រាស់ភាគច្រើនដែលរងផលប៉ះពាល់ក្នុងការបំពាននេះគឺជាកុមារ និងមនុស្សវ័យ។ អ្នកវាយប្រហារអាចបើកការវាយប្រហារបន្លំ និងបោកប្រាស់ដោយប្រើព័ត៌មានផ្ទាល់ខ្លួន៕