ព័ត៌មាន

Galaxy Buds Live បែកធ្លាយជាផ្លូវការនៅក្នុងកម្មវិធីផ្លូវការមួយ

កាសស្តាប់​ Galaxy Buds Live ដែលមានរូបរាងដូចជាគ្រាប់សណ្តែករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានការបែកធ្លាយជាច្រើនលើកនៅក្នុងរយៈពេលប៉ុន្មានខែនេះ ហើយវាមានការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនមួយចំនួនផងដែរ។ វាក៏មានពាក្យចចាមអារ៉ាមអំពីប្រកាសបង្ហាញនូវ Galaxy Note20, Z Fold 2, Tab S7 និង Galaxy Watch 3 ផងដែរនៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី ៥ ខែសីហាខាងមុខនេះ។

 image

ពេលនេះ វាមានការអាប់ដេតមួយអំពីកម្មវិធី Galaxy Wearable app របស់ក្រុមហ៊ុន Samsung ដែលមានការទម្លាយថា កាសស្តាប់ TWS earbuds នេះនឹងមានមុខងារ ANC (Active Noise Cancellation) ដែលអាចធ្វើការបិទ និងបើកតាមរយៈកម្មវិធីនេះតែម្តង។

image

បើយើងមើលទៅលើកម្មវិធីនេះនៅត្រង់ software customization នេះសម្រាប់កាសស្តាប់ Buds Live គឺមានកន្លែងសម្រាប់ធ្វើការកែទៅលើ sound equalizer, touch control options និង Find my earbuds ។ វាក៏មានការណែនាំក្នុងការប្រើប្រាស់នូវកាសស្តាប់ Buds Live នេះផងដែរ៕