ព័ត៌មាន

ហេគឃ័រជនជាតិ ស៊ីប អាយុ២១ឆ្នាំ ត្រូវបានប្រគល់ខ្លួនទៅឱ្យអាមេរិកពីបទបោកប្រាស់ជំរិតប្រាក់

ក្រសួងយុត្តិធម៌អាមេរិកបានចាប់ជនល្មើស ២រូប ពីសាធារណៈរដ្ឋ ស៊ីប ដែលម្នាក់ក្នុងចំណោមពួក គេជាប់ចោទពីបទលួចចូលឈ្លានពានប្រព័ន្ធសុវត្ថិភាព និងជំរិតយកប្រាក់ និងម្នាក់ទៀតលាងលុយ កខ្វក់ដែលទាក់ទងទៅនឹងអង្គភាពភេរវកម្ម Hezbollah។ ជនសង្ស័យទាំង ២នាក់ ម្នាក់មានឈ្មោះថា Joshua Polloso Epifaniou អាយុ២១ឆ្នាំ រស់នៅ Nicosia និងម្នាក់ទៀតឈ្មោះ Ghassan Diab អាយុ៣៧ឆ្នាំ ជាប្រជាជន Lebanon ត្រូវបានឃាត់ខ្លួនកាលពីដើម ឆ្នាំមុន និងត្រូវបានប្រគល់ខ្លួនឱ្យទៅអាមេរិកកាលពីសប្តាហ៍មុន។

 image

យោងតាមសាលក្រម Epifaniou បានវាយប្រហារផ្នែកសន្តិសុខអ៊ីនធឺណិតប្រឆាំងនឹងរបាយការណ៍ផ្ទាល់ (online report) ដែលមាន មូលដ្ឋាននៅ Phoenix (ROR) កាលពីខែតុលា ឆ្នាំ២០១៦ និងលួចចូលទៅ override ROR ដើម្បីទាញ យកទិន្នន័យតាមរយៈគណនីដែលបានភ្ជាប់ជាមួយបុគ្គលិក ROR។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ Epifaniou ព្យាយាមគំរាមកំហែងក្រុមហ៊ុនដោយអ៊ីម៉ែលទៅ CEO របស់ ROR ជាមួយនឹង hyperlink បង្ហាញវីដេអូពីការចូលប្រើគណនីរបស់ CEO ដោយគ្មានការអនុញ្ញាត និងគំរាមគាត់ថានឹងផ្សព្វផ្សាយពីព័ត៌មាននៃការលួចទិន្នន័យដើម្បីជំរិតទារប្រាក់ពីគាត់ចំនួន ៩ម៊ឺន ដុល្លារ ក្នុងរយៈពេល ៤៨ម៉ោង។ ក្រៅពីក្រុមហ៊ុន ROR, Epifaniou ត្រូវបានចោទប្រកាន់ពីបទហេគ និងចាប់ជំរិតគេហទំព័រផ្សេងទៀតកាលពីខែតុលា ឆ្នាំ២០១៤ និងខែវិច្ឆិកា ឆ្នាំ២០១៦។ Epifaniou នឹង ចូលទៅស្រាយបំភ្លឺនៅតុលាការអាមេរិក នៅ Alan J.Baverman នៅភាគខាងជើង Georgia ថ្ងៃទី២០ ខែកក្កដា នេះ។

 image

និងជនល្មើសជនជាតិ ស៊ីប ម្នាក់ទៀតដែលមានឈ្មោះថា Ghassan Diab អាយុ៣៧ឆ្នាំ ត្រូវបាន ប្រគល់ខ្លួននៅថ្ងៃសុក្រ នៅ Florida ដែលត្រូវបានរកឃើញដោយក្រសួងយុត្តិធម៌អាមេរិកថាជា សមាជិកក្រុមភេរវកម្ម Hezbollah ជាក្រុមយោធានៅ Lebanon។ Diab ជាប់ចោទពីបទលាងលុយកខ្វក់ ចំនួនជាង ១០ម៊ឺនដុល្លារ ដែលបានមកពីការលក់ថ្នាំញៀន និងជាប់ចោទពីបទវេរលុយដោយប្រើ បច្ចេកវិទ្យា two-way communication device ដែលគ្មានអាជ្ញាប័ណ្ណ ដើម្បីរកកំរៃបន្ថែម។Diab ត្រូវជាប់ទោសពីបទសហព័ន្ធចំនួន៨ (8 federal counts) ដែលស្ថិតនៅក្រោមច្បាប់រដ្ឋ Florida ៕