ព័ត៌មាន

ក្រុមហ៊ុន nubia នឹងប្រកាសបង្ហាញនូវស្មាតវ៉ចថ្មីរបស់ខ្លួនជាមួយនឹងស្មាតហ្វូន Red Magic 5S

ក្រុមហ៊ុនបច្ចេកវិទ្យា Nubia បានបញ្ចេញនូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Red Magic 5S របស់ខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននេះ ហើយព្រឹត្តិការណ៍នៃការប្រកាសបង្ហាញនេះគឺនៅថ្ងៃទី ២៨ ខែកក្កដានេះ ប៉ុន្តែពេលនេះក្រុមហ៊ុននេះក៏បង្ហើបអំពីស្មាតវ៉ចផងដែរ។ វានឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនលេងហ្គេម flagship នេះ។

 image

ក្រុមហ៊ុន Nubia ក៏ទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់នាឡិកានេះផងដែរ។ នាឡិកានេះនឹងប្រើប្រាស់នូវខ្សែអ៊ីណុក “soft” 316L និងតួខ្លួនអាលុយមីញ៉ូម។ វាមានអេក្រង់ OLED គែមកោង និងមានប៊ូតុង crown ដូចទៅនឹង Apple Watch ផងដែរនៅចំហៀងរបស់នាឡិកានេះ៕

image