ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 Ultra 5G នឹងមានស្រោមការពារឆ្កូតបើកបត់យ៉ាងទាន់សម័យក្នុងការប្រើប្រាស់

ពេលនេះ វាមានពាក្យចចាមអារ៉ាមមួយទៀតហើយអំពីស្មាតហ្វូន Samsung Galaxy Note20 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងផ្តល់នូវសម្បកទូរស័ព្ទដែលអាចធ្វើការបើកបត់បានសម្រាប់ស្មាតហ្វូន  Galaxy Note20 Ultra 5G ដែលធន់ទៅនឹងការឆ្កូតផងដែរ។

 image

នៅក្នុងរូបភាពដែលបែកធ្លាយនេះគឺមានការបង្ហាញអំពីពណ៌ផ្សេងគ្នាចំនួន ៣ ដ៏ស្រស់ស្អាត។ វានៅមិនទាន់មានអ្នកណាអាចបញ្ចាក់ថា សម្បកទូរស៏ព្ទនេះផលិតចេញពីអ្វីនៅឡើយទេ។ វាអាចធ្វើឡើងពីក្រណាត់ ឬស្បែកដែលមានការការពារទៅលើស្នាមឆ្កូតបាន។ យើងនឹងរង់ចាំមើលជាបន្តទៀត៕

image