ព័ត៌មាន

Facebook បន្ថែមនូវ Music Videos ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិក

Facebook ពេលនេះបានបន្ថែមនូវ music videos ជាផ្លូវការនៅលើ platform របស់ខ្លួនចាប់ពីចុងសប្តាហ៍នេះ។ ការដាក់អោយដំណើរការនេះគឺធ្វើមុនគេនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏មានការសហការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតផងដែរដូចជា Sony Music Group, Universal Music Group, Warner Music Group និងក្រុមហ៊ុនជាច្រើនទៀតផងដែរ។

 image

អ្នកក៏អាចឃើញនូវ music videos ជាផ្លូវការនៅលើ Facebook Watch ដែលនៅទីនេះគឺមាន Music Tab ដែលបង្កើតឡើងសម្រាប់បំពេញជាមួយនឹង categories និងមាន themed playlists ជាច្រើនទៀតផងដែរ។ សម្រាប់វីដេអូមួយទៀតនៅលើ Facebook នេះ អ្នកក៏អាចធ្វើការ React, Comment, Share នូវ  music videos នេះចេញពី News Feed បានផងដែរ។

image

Facebook សន្យាថានឹងនាំយកនូវវីដេអូជាច្រើនផ្តាច់មុខនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះចេញពី  J. Balvin, Karol G, Sebastian Yatra, Alejandro Fernandez, Calibre 50 និង Lele Pons ផងដែរ។ វានៅមិនទាន់មានការបញ្ជាក់សម្រាប់ការពង្រីកវត្តមានទៅកាន់ទីផ្សារជាច្រើនទៀតនោះទេ៕