ព័ត៌មាន

ការហាមប្រាមផ្នែកឌីជីថលលើកទី២របស់ឥណ្ឌា កម្មវិធីរបស់ចិនច្រើនជាង៤៧កម្មវិធីត្រូវបានហាមឃាត់សម្រាប់ដោយសារវាបំពានលើសិទ្ធិឯកជន

ប្រទេសឥណ្ឌាបានប្រកាសហាមឃាត់កម្មវិធីចិនចំនួន៤៧កម្មវិធី ដោយកម្មវិធីចិនចំនួន ៥៩ធ្លាប់ត្រូវបានហាមឃាត់នៅខែមិថុនា។ យោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានបាននិយាយថា កម្មវិធីនោះត្រូវបានរកឃើញថា នៅតែកំពុងមានដំណើរការបើទោះបីជាមានការហាមឃាត់មិនឲ្យមានការប្រើប្រាស់កម្មវិធីក៏ដោយ។ កម្មវិធីទាំងនោះត្រូវបានដកចេញពីហាងលក់កម្មវិធី។

 image

ក្រសួងបច្ចេកវិទ្យាព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទទួលពាក្យបណ្តឹងពីប្រភពផ្សេងៗគ្នាថា កម្មវិធីមួយចំនួននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS បានលួចទិន្នន័យរបស់អ្នកប្រើប្រាស់ និងបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៅម៉ាស៊ីនមេដែលមានទីតាំងនៅខាងក្រៅប្រទេសឥណ្ឌា។ ចំណាត់ការនេះធ្វើឡើង ក្រោយពីរដ្ឋាភិបាលឥណ្ឌាគិតគូរពីការរឹតត្បិតលើការចូលប្រើកម្មវិធី និងសេវាកម្មជាច្រើនទៀតរបស់ចិន៕

image