ព័ត៌មាន

realme បានក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោកក្នុង៤ត្រីមាសជាប់គ្នា និងជាប់ចំណាត់ថ្នាក់កំពូលទី ៤ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍

យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី ២ របស់ Counterpoint បានបង្ហាញអោយដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខ និងការរចនាដ៏ពេញនិយមបំផុតបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង ៤ ត្រីមាសជាប់គ្នា និងមានការកើនឡើង 11% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់ 11% នេះ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ​ ក៏ចំនែកទីផ្សារពិភពលោករបស់ realme មានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់ 100% ឯណោះ។

 នៅក្នុងខែកក្កដាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់ realmeនៅជុំវិញពិភពលោកគឺច្រើនជាង ៤០លាននាក់។ ចាប់ពីត្រីមាសទី ៣ ឆ្នាំ២០១៩មក realmeបានជាប់ជាស្មាតហ្វូនទី ៧ នៅក្នុងពិភពលោក និងនៅតែបន្តរក្សាការកើនឡើង។​ មកដល់បច្ចុប្បន្ននេះ realmeនៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី7នៅក្នុងពិភពលោក​និងបានវាយលុកទីផ្សារចំនួន 59 ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។

image 

ប្រភព: Counterpoint Smartphone Shipment Market Share Q2 2020 

បច្ចុប្បន្ននេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ក្នុងទីផ្សារចំនួន៩នៅក្នុងពិភពលោក។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី4នៅក្នុងពិភពលោក realmeដែលមានចំណែកទៅផ្សារ12%និងការកើនឡើង102% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី៤នៅក្នុងទីផ្សារនេះផងដែរ ។ realmeបានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាសុីអាគ្នេយ៍ : នៅក្នុងត្រីមាសទី១ក្នុងឆ្នាំនេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៥នៅក្នុងទីផ្សារអាសុីអាគ្នេយ៍ ហើយត្រឹមតែរយៈពេលមួយត្រីមាស realme ក៏បានលោតដល់ចំណាត់ថ្នាក់ទី៤។​ realmeនឹងបន្តយកយុទ្ធសាស្ត្រស្មាតហ្វូន​ + AIoT មកវាយលុកក្នុងទីផ្សារអាសុីអាគ្នេយ៍បន្តទៀត។​

image 

ប្រភព: Canalys Smartphone Analysis, August 2020

 ផលិតផលរួមបញ្ចូលគ្នាដែលអស្ចារ្យ ទីផ្សារដ៏សំបូរបែបនិងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព គឺជាចំនុចសំខាន់ដែលធ្វើអោយrealmeនៅតែបន្តមានការរីកចម្រើន។ realmeបានផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង ដោយចាប់យកចំនុចគុណភាពល្អនិងការរចនាដែលពេញនិយមមកទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង។ realmeបានដាក់ប្រកាសដំបូងគេនូវផលិតផលជាច្រើន ដូចជាការសាកលឿន125W  មុខងារ Starry Modeដែលមានតែមួយ និង64MP ដំបូងបង្អស់លើពិភពលោក សុទ្ធតែផ្តល់នូវបទពិសោធន៍ផលិតផលដែលមានភាពអស្ចារ្យក្នុងជួរតម្លៃផ្សេងៗជាច្រើន។ 

រីឯនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ realmeក៏បានរៀបចំនៅក្នុងជួរតម្លៃនីមួយៗដូចគ្នា មិនថា realme X50 Proដែលមានបច្ចេកវិទ្យាសាកលឿន65W realme 6 series ដែលមានកម្រិតល្បឿនអេក្រង់90Hzនិងកាមេរ៉ាក្រោយ ៤ គ្រាប់ 64MP ឬក៏ realme C11 ដែលមានការរចនាដែលលេចធ្លោនិងអាចទុកStandbyបាន ៤០ ថ្ងៃនោះទេ គឺសុទ្ធតែផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងជួរតម្លៃនីមួយៗ ហើយនេះក៏ជម្រុញអោយ realme កាន់តែទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ ។​ ស្របពេលនេះដែរ realmeក៏នៅតែបន្តរក្សារការឆ្ពោះទៅមុខ និងមានគម្រាងសម្រេចនូវចំនួនលក់ទូទាំងពិភពលោកចំនួន ១ លានគ្រឿងនៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ៕