ព័ត៌មាន

គុណវិបត្តិនៃការប្រតិបត្តិលេខកូដសំខាន់លើ Adobe Acrobat និង Reader តម្រូវឲ្យអ្នកត្រូវធ្វើបច្ចុប្បន្នភាពឥឡូវនេះ

ក្រុមហ៊ុន Adobe បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពដែលជួសជុលភាពងាយរងគ្រោះចំនួនម្ភៃប្រាំមួយនៅក្នុងកម្មវិធី Adobe Acrobat and Reader និង Lightroom ។ក្នុងចំណោមគុណវិបត្តិទាំង ២៦ មានចំណុចចំនួន ១១ត្រូវបានវាយតម្លៃថា​ មានសារៈសំខាន់ ដោយពួកគេអាចរងការវាយប្រហារពីក្រុមហេគឃ័រ។ ក្រុមហេគឃ័រអាចដំណើរការលេខកូដបំពានពីចម្ងាយ ឬអាចចៀសផុតពីប្រព័ន្ធវត្ថិភាពនៅលើចំណុចងាយរងគ្រោះ។

image

Adobe Acrobat and Reader | APSB20-48

ក្រុមហ៊ុន Adobe បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពសម្រាប់កម្មវិធី Adobe Acrobat and Reader សម្រាប់ប្រព័ន្ធ Windows និង macOS ។ ការកេងប្រវ័ញ្ចដោយជោគជ័យអាចបណ្តាលឱ្យអ្នកវាយប្រហារធ្វើការប្រតិបត្តិកូដពីចម្ងាយក្នុងបរិបទអ្នកប្រើប្រាស់បច្ចុប្បន្ន។

image

Adobe Lightroom | APSB20-51

Adobe Lightroom Classic សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS គ្របដណ្តប់លើការធ្វើបច្ចុប្បន្នភាពសន្តិសុខសំខាន់ៗលើការកេងប្រវ័ញ្ចដោយជោគជ័យនៅក្នុងភាពងាយរងគ្រោះ ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារបង្កើនបុព្វសិទ្ធិ។ ក្រុមហ៊ុន Adobe បានណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពលើការធ្វើបច្ចុប្បន្នភាពផលិតផលរបស់ខ្លួនទៅជំនាន់ចុងក្រោយដោយប្រើការណែនាំដែលមាននៅក្នុងព្រឹត្តិប័ត្ររបស់ខ្លួន៕