ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S21 នឹងបង្ហាញខ្លួនដោយមិនមានសេនស័រ ToF sensor

ស្មាតហ្វូន Galaxy Note20 flagships របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung គឺមិនមានសេនស័រ ToF sensors នោះទេ ហើយនៅក្នុងរបាយការណ៍នេះគឺមានការបញ្ជាក់ថា​ស្មាតហ្វូន Galaxy S21 នឹងមិនមានសេនស័រ ToF modules នោះទេ។ ក្រុមហ៊ុន Samsung សម្រេចចិត្តក្នុងការបោះបង់ចោលនូវសេនស័រ ToF sensors នៅលើស្មាតហ្វូន Galaxy S21 ដោយសារតែវាមិនគ្រប់គ្រាន់សម្រាប់បច្ចេកកវិទ្យានេះ។

 image

សម្រាប់បច្ចេកវិទ្យា ToF technology នេះគឺប្រើប្រាស់ដោយក្រុមហ៊ុន Apple ហើយវាធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Sony ហើយក្រុមហ៊ុន Apple គឺកិច្ចព្រមព្រៀងផ្តាច់មុខជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុននេះ។ អាជីវកម្ម System LSI Business​របស់ក្រុមហ៊ុននេះក៏ធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យាសេនស័រនេះដែលអាចពង្រឹងទៅលើបច្ចេកវិទ្យា ToF technology ថែមទៀត៕

image