ព័ត៌មាន

ថេប្លេត Samsung Galaxy Tab A 8.0 (2019) ទទួលបាននូវការអាប់ដេត Android 10

ថេប្លេត Samsung Galaxy Tab A 8.0 (2019) ទទួលបាននូវការអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការ Android 10 កាលពីខែមុននេះ ហើយពេលនេះ Tab A 8.0 (2019) ទទួលបាននូវ version ចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការនេះផងដែរ។ សម្រាប់ការអាប់ដេត Android 10 នៅលើថេប្លេត Galaxy Tab A 8.0 (2019) នេះគឺមានលេខម៉ូឌែល QP1A.190711.020.T387VVRU2CTG9 ហើយវាក៏មាន Android security patch សម្រាប់ខែសីហា ឆ្នាំ ២០២០ នេះផងដែរ។

image

សម្រាប់ការអាប់ដេតថ្មីនេះគឺមានលក្ខណៈពិសេសមួយចំនួនដែលមាន Live Transcribe, Sound Amplifier និង Focus Mode ផងដែរ។ វាក៏មានការពង្រឹងទៅលើមុខងារ navigation gestures និងបទពិសោធន៍ថ្មីនៃកាមេរ៉ាផងដែរ។ សម្រាប់ firmware ថ្មីនេះគឺមាន Bixby Home ជាមួយនឹង Samsung Daily និង Night Mode ដែលគ្រាន់តែមានឈ្មោះហៅថា Dark Mode ។ អ្នកអាចឆែកមើលនៅក្នុង Settings > About phone > Software updates ៕

image