ព័ត៌មាន

ក្រុមហ៊ុន Google ចង់បិទចោលនូវ Duo និងដាក់បញ្ចូលនូវកម្មវិធីនេះទៅក្នុង Meet

ក្រុមហ៊ុនបច្ចេកវិទ្យា Google​ បានប្រកាសបង្ហាញ និងបិទចោលនូវសេវាកម្មទំនាក់ទំនងជាច្រើន និងកម្មវិធីជាច្រើនរបស់ខ្លួនថែមទៀត។ ពេលនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវកម្មវិធី Google Duo ដែលគ្រោងនឹងបិទឆាប់ៗនេះហើយ។ កម្មវិធី Google Duo បង្ហាញខ្លួនជាច្រើនឆ្នាំជាមួយនឹងកម្មវិធី Allo ដែលដំណើរការនូវមុខងារការខលវីដេអូឆាត។

image

លោក Javier Soltero ប្រធានផ្នែក G Suite របស់ Google បានទទួលខុសត្រូវទៅលើការទំនាក់ទំនងទៅលើសេវាកម្មជាច្រើននៅក្នុងខែឧសភានេះ។ កម្មវិធី Meet នឹងក្លាយជាកម្មវិធីតែមួយគត់របស់ក្រុមហ៊ុន Google ហើយវាគឺជាសេវាកម្មវីដេអូខលតែមួយគត់ផងដែរ។ ហេតុផលនៃការបិទកម្មវិធី Duo ប្រហែលជាដោយសារតែ Duo + Meet = Duet ដែលជាកូដឈ្មោះរបស់កម្មវិធីខលនេះ។

image

កម្មវិធី Meet នឹងមានមុខងារជាច្រើនដូចជា end-to-end encryption, 3D effects និងអាចភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់ជាច្រើនតាមរយៈលេខទូរស័ព្ទថែមទៀត៕